អ៊ីរ៉ង់​ចោទ​អាមេរិក​ថា «​អរ័ក្សសាតាំង​» ដើរញុះញង់​ឲ្យ​មាន​ភាព​វឹកវរ ភេរវកម្មក្នុងពិភពលោក!

0

(ALjazeera): ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហុីម រៃហ្សុី Ebrahim Raisi បានចោទប្រកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក ជោ បៃឌិន Joe Biden ពីបទ “ញុះញង់ឱ្យមានភាពវឹកវរ” បន្ទាប់ពីលោកបានសម្តែងការគាំទ្រចំពោះបាតុកម្មប្រឆាំងនឹងការស្លាប់របស់ នាង ម៉ាហ្សា អាមីនី Mahsa Amini ដែលជាស្ត្រីដែលបានស្លាប់នៅក្នុងការឃុំឃាំងរបស់រដ្ឋាភិបាលអ៊ីរ៉ង់ជិតមួយខែមុន។ មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងការតវ៉ាដែលភាគច្រើនជាអ្នកតវ៉ា ប៉ុន្តែសមាជិកនៃកងកម្លាំងសន្តិសុខក៏បានស្លាប់ដែរ និងបាតុកររាប់រយនាក់ត្រូវបានចាប់ខ្លួនផងដែរ។

ការតវ៉ាបានចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញាបន្ទាប់ពី នាង Amini អាយុ 22 ឆ្នាំបានស្លាប់បន្ទាប់ពីបីថ្ងៃនៅក្នុងការឃុំឃាំងនៃ “ប៉ូលីសសីលធម៌” របស់អ៊ីរ៉ង់សម្រាប់ការចោទប្រកាន់ថាបានរំលោភលើកូដសំលៀកបំពាក់ដ៏តឹងរឹងសម្រាប់ស្ត្រីមូស្លីម។

លោក រៃហ្សុី បាននិយាយថា”ប្រធានាធិបតីអាមេរិក គឺជាមេនៃ អរ័ក្សសាតាំង ញុះញង់ឱ្យមានភាពវឹកវរ ភេរវកម្ម និងការបំផ្លិចបំផ្លាញក្នុងប្រទេសអ៊ីរ៉ង់”។ ប៉ុន្តែ ផែនការរបស់សត្រូវត្រូវ ត្រូវបានប្រឆាំងដោយវិធានការប្រកបដោយប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហារបស់ប្រជាជនរបស់យើង”។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក​បាន​ចេញ​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​មន្ត្រី​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ទី​៦ តុលា ជុំវិញ​អ្វី​ដែល​ខ្លួន​ហៅថា «​ការ​គាបសង្កត់​ដោយ​ហិង្សា​លើ​ការ​តវ៉ា»។ ខណៈដែល កាល​ពី​ថ្ងៃ​សុក្រ លោក Biden បាន​និយាយ​ថា «យើង​ឈរ​ជាមួយ​ពលរដ្ឋ ជា​ស្ត្រី​ក្លាហាន​របស់​អ៊ីរ៉ង់»។

ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ថា វា​ធ្វើ​ឲ្យ​ខ្ញុំ​ស្រឡាំងកាំង​នូវ​អ្វី​ដែល​កើតឡើង​នៅ​អ៊ីរ៉ង់។ “វាបានដាស់អ្វីមួយដែលខ្ញុំមិនស្មានថានឹងស្ងប់ស្ងាត់អស់រយៈពេលជាយូរមកហើយ”៕

 

Leave A Reply

Your email address will not be published.