នារីរូបស្រស់ម្នាក់លោតសម្លាប់ខ្លួនពីលើអគារជាន់ទី៦ គួអោយព្រឺព្រួច
(រាជធានីភ្នំពេញ)៖ នារីស្រស់ស្អាតម្នាក់ បានឡើងអង្គុយលើបង្កាន់ដៃអគារជាន់ទី៦ រួចទម្លាក់ខ្លួនមកខាងក្រោម បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ តែអកុសលនារីរងគ្រោះបានស្លាប់ហើយ។
ការសម្រេចចិត្តរបស់នាងត្រូវបានគេសង្ស័យថាមានវិបត្ដិស្នេហ៍ ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៥នឹង៣០នាទីល្ងាចថ្ងៃទី២៦ខែមិនាឆ្នាំ ២០២២ ស្ថិតនៅចំណុចអាគារលេខNo៥០ផ្លូវលេខ៣៥០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។
សពនារីរងគ្រោះមានឈ្មោះ ស្រ៊ុន ស្រីឌី ហៅ Janny អាយុ២៦ឆ្នាំ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បានឃើញនារីរងគ្រោះឡើងទៅអង្គុយលើបង្កាន់ដៃអាគារជាន់ទី៦ សណ្ដូកជើងចុះមកក្រោមប៉ុនប៉ងលោតសម្លាប់ខ្លួន ពេលនោះសន្តិសុខយាមប្រចាំការអគារបានរត់ឡើងទៅខាងលើ ដើម្បីជួយសង្គ្រោះ ប៉ុន្តែបន្ទប់នាងត្រូវបានចាក់សោជាប់មិនអាចចូលទៅជួយបាន រំពេចនោះនារីរងគ្រោះបានលោតទម្លាក់ខ្លួនចុះមកក្រោមរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ត្រូវបានរដឹកតាមថយន្តទៅជួយសង្គ្រោះបន្ទាន់ តែជាអកុសល្យនារីរងគ្រោះបានស្លាប់នៅបញ្ជូនទៅជួយសង្គ្រោះ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុធ្វើការហ៊ុមព័ទ្ធខ្សែ និងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យនឹងធ្វើកោសល្យវិច័យសព ដើម្បីស្រាវជ្រាវរកមូលហេតុនៃការស្លាប់ ខណៈពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងស្វែងរកសាច់ញ្ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕