លោកឧត្តមសេនីយ៍ស្នងការ​ អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រចាំខែ​ និងលេីកទិសដៅអនុវត្តបន្ត​ ព្រមទាំង​ផ្សព្វផ្សាយ​ណែនាំ​ការងារមួយចំនួន!

0

ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែតុលា​​ ឆ្នាំ២០២២លោកឧត្តមសេនីយ៍ទោឯមកុសលស្នងការនគរបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំ

បូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គមការងារនគរបាលសហគមន៍ប្រចាំខែកញ្ញាលេីកទិសដៅខែតុលាឆ្នាំ២០២២

ផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការពិនិត្យបញ្ចីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ចាប់ពីថ្ងៃ២០ខែតុលាដល់ថ្ងៃទី៨ខែធ្នូឆ្នាំ២០២២

បន្តផ្សព្វផ្សាយជម្រុញដល់មន្រ្តីនគរបាលអតីតយុទ្ធជនប្រជាការពារពលរដ្ឋនិងក្រុមគ្រួសារត្រូវទៅពិនិត្យមេីលត្យបញ្ចីឈ្មោះកែតម្រូវឈ្មោះដែលខុសនិងការចុះឈ្មោះបោះឆ្នោតដេីម្បីមានសិទ្ធបោះឆ្នោតជ្រេីសរេីសតំណាងរាស្រ្តនាថ្ងៃខាងមុខ

បន្តជម្រុញដល់ពលរដ្ឋគ្រប់រូបដែលរស់នៅក្នុងខេត្តកំពង់ចាមដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពខូចឬបាត់ត្រូវមកធ្វេីអត្ត.ថ្មីនិងពន្លឿនដំណេីរការនៃការធ្វេីអត្តសញ្ញាណប័ណ្ណឲ្យបានទាន់ពេលវេលា

ត្រៀមចូលរួមវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមលេីកទី៣អាណត្តិទី៣ឆ្នាំ២០២២នៅថ្ងៃទី០១ខែវិច្ឆិកាដល់ថ្ងៃទី០៨ខែធ្នូឆ្នាំ២០២២

-​ពង្រឹងនិងរឹតបន្តឹងលេីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩​*

*ពង្រឹងបន្ថែមលេីកិច្ចការងារឆ្លេីយតបប្រតិកម្មរហ័សឲ្យបានទាន់ពេលវេលា

ពង្រឹងបន្ថែមលេីការអនុវត្តកិច្ចការងារជំនាញ

សមាសភាពចូលរួមលោកលោកស្រីស្នងការរងលោកលោកស្រីនាយការិយាល័យនិងលោកអធិការនគរបាលស្រុកក្រុងទាំង១០លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩

Leave A Reply

Your email address will not be published.