ពលរដ្ឋខ្មែរសម្រុកចូលលេងល្បែងភ្លូកទឹកភ្លូកដីក្នុងកាសុីណូយីហោហ្គូដវើលដ៍(ហៅកាសុីណូស្រះទឹក)បំពានបំរាមរាជរដ្ឋាភិបាល!

0

ពលរដ្ឋខ្មែរសម្រុកចូលលេងល្បែងភ្លូកទឹកភ្លូកដីក្នុងកាសុីណូយីហោហ្គូដវើលដ៍(ហៅកាសុីណូស្រះទឹក)បំពានបំរាមរាជរដ្ឋាភិបាល!

(បន្ទាយមានជ័យ) មជ្ឈដ្ឋានអ្នកច្បាប់ប្រាកដជាបានដឹងហើយថា ជាគោលការណ៍ កាស៊ីណូ និមួយៗនៅកម្ពុជា.គេមិនតម្រូវឱ្យជនជាតិខ្មែរចូលលេងល្បែងស៊ីសងនោះឡើយ.ក្នុងនោះបើខ្មែរចូលបម្រើការងារ ឬសុំច្បាប់ បើកអាជីវកម្មកាស៊ីណូ គឺជារឿងត្រឹមត្រូវ។

ប៉ុន្តែបើខ្មែរចូលលេងល្បែង.គឺជារឿងខុសច្បាប់ទាំងស្រុង ដែលទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការទប់ស្កាត់ ចំពោះបទល្មើសមួយនេះ.!

ដើម្បីអនុវត្តឱ្យបាននូវគោលនយោបាយភូមិឃុំ.មានសុវត្ថិភាព ព្រោះថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់.ចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជា អំពើចោរលួចចោរប្លន់ ឬអំពើហិង្សាក្នុងគ្រួសារជាដើម។ល។

ប៉ុន្តែផ្ទុយទៅវិញកាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) ដែលមានទីតាំងនៅក្នុងនៅចំនុច ផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានកំពុងបើកដៃឱ្យ ពលរដ្ឋកម្ពុជា ចូលលេងស្បែងស៊ីសងឡើង ភ្លូកទឹកភ្លូកដីជាប្រចាំរាល់ថ្ងៃតែម្ដង..!

ពោលគឺកាស៊ីណូកន្លែងនេះ កំពុងបើកដំណើរការ ផ្ទុយពីគោលការណ៍ច្បាប់ ព្រោះ«ឱ្យខ្មែរចូលលេងល្បែង» ចំណែកអាជ្ញាធរនិងសមត្ថកិច្ចជំនាញ ខេត្ត ក្រុង គ្មានការទប់ស្កាត់ និងបង្ក្រាបនោះទេ។

ករណីកាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក)បានបេីកដៃឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង យ៉ាងគគ្រឹកគគ្រេង បើទោះបីជាសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានចេញបទបញ្ជាឲ្យបង្ក្រាបបទល្មើសល្បែងសុីខុសច្បាប់គ្រប់ទំរង់ នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជាយ៉ាងណាក្តី។

បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ម្ចាស់កាសុីណូយីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក)បានបើកឲ្យប្រជាពលរដ្ឋខ្មែរ ចូលទៅលេងល្បែងអាប៉ោង និងល្បែងផ្សេងទៀត យ៉ាងគគ្រឹកគគ្រេងដោយគ្មានការទប់ស្កាត់ និងបង្ក្រាប ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានសោះឡើយ។

និងបើតាមការឲ្យដឹងពីអ្នកចូលលេងល្បែងក្នុងកាសុីណូយីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) បានអោយដឹងថា កាស៊ីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) គ្មានសមត្ថកិច្ចណាហ៊ានធ្វើការបង្ក្រាបទេ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅទូទាំងប្រទេសក៏ដោយ សូម្បីតែលោក សិទ្ធ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ បានរក្សាភពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចជោហ៊ុនសែន។

ប្រភពខាងលើឲ្យដឹងទៀតថា នៅក្នុងកាសុីណូខាងលើ មានជនបរទេស ចូលទៅលេងមានចំនួនប្រហែល៣០ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនោះសុទ្ធសឹងតែជាជនជាតិខ្មែរទាំងអស់ បានចូលទៅលេងល្បែងស៊ីសង ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយ។

ប្រជាពលរដ្ឋនៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរិះគន់ថា ការដែលការសុីណូយីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) ដែលបានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង ពពាក់ពពូនដោយខុសច្បាប់បែបនេះ ទំនងជាមានការបិទភ្នែក បិទត្រចៀកពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ដើម្បីចែកប្រយោជន៍គ្នាក៍ថាបាន ទើបអាជ្ញាធរពាក់ព័ន្ធមិនធ្វើការបង្ក្រាប តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន

ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយដើមក្រសាំង ដឹងថា លោកបានអោយជំនាញចុះទៅអប់រំ ណែនាំហើយ បើសិនជាមាន ហើយបើនៅបំពាននិងធ្វើតាមច្បាប់៕

Leave A Reply

Your email address will not be published.