អ៊ុយក្រែនអះអាងថា រុស្ស៊ីគ្រោងនឹងកម្ទេចទំនប់វារីអគ្គិសនីដ៏ធំនៅភាគខាងត្បូងក្នុងតំបន់ Khmerson!
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់រុស្ស៊ីពីផែនការបំផ្ទុះទំនប់ទឹកដ៏ធំមួយដែលនឹងជន់លិចតំបន់ភាគខាងត្បូងអ៊ុយក្រែន ខណៈដែលកងកម្លាំងរបស់អ៊ុយក្រែន កំពុងវាយបណ្តេញកងទ័ពររុស្ស៊ីចេញពី Kherson ក្នុងសមរភូមិដ៏សំខាន់បំផុតមួយនៃសង្រ្គាម។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីល្ងាចថ្ងៃសុក្រ លោក Zelenskyy បាននិយាយថា កងកម្លាំងរុស្ស៊ីបានដំឡើងគ្រឿងផ្ទុះនៅខាងក្នុងទំនប់ Nova Kakhovka ដ៏ធំ ដែលផ្ទុកអាងស្តុកទឹកដ៏ធំសម្បើមដែលគ្របដណ្តប់ភាគច្រើននៃភាគខាងត្បូងអ៊ុយក្រែន ហើយគ្រោងនឹងបំផ្ទុះវា។
លោក Zelenskyy បាននិយាយថា“ឥឡូវនេះ អ្នករាល់គ្នាក្នុងពិភពលោកត្រូវតែធ្វើសកម្មភាពយ៉ាងខ្លាំងក្លា និងរហ័សដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្មសារជាថ្មីរបស់រុស្ស៊ី។ គឺការបំផ្លាញទំនប់នេះនឹងមានន័យថាជាគ្រោះមហន្តរាយទ្រង់ទ្រាយធំបំផុត”។
ទោះជាយ៉ាងណា រុស្ស៊ីបានចោទប្រកាន់ទីក្រុង Kyiv កាលពីដើមសប្តាហ៍នេះថា បានបាញ់គ្រាប់រ៉ុក្កែតលើទំនប់វារីអគ្គិសនី ហើយគ្រោងនឹងបំផ្លាញវា ដោយព្យាយាមប្រឌិតភស្តុតាងទម្លាក់កំហុសចោទប្រកាន់ទីក្រុងម៉ូស្គូជាអ្នបំផ្ទុះវា។
គួរជម្រាបថា ទន្លេ Dnieper ដ៏ធំល្វឹងល្វើយ កាត់អ៊ុយក្រែន និងមានទទឹងជាច្រើនគីឡូម៉ែត្រ។ ដែលធ្លាប់ត្រូវបានបំផ្ទុះម្តង ក្នុងសម័យសូវៀតដែលគ្រប់គ្រងដោយរុស្ស៊ីនឹងបានបញ្ចេញទឹកជំនន់ដែលបំផ្លិចបំផ្លាញនៅទូទាំងតំបន់ Kherson ដែលកងកម្លាំងអ៊ុយក្រែន មានការព្រួយបារម្ភថាវាអាចនឹងកើតឡើងម្តងទៀតក្នុងសង្គ្រាមលុកលុយនេះ៕