រុស្សុី ប្រើកាំជ្រូច S-300 វាយប្រហារតំបន់ភាគអាគ្នេយ៍នៃទីក្រុង Zaporizhzhia!

0

 

អាជ្ញាធរក្នុងតំបន់បាននិយាយថា កាំជ្រួចជាច្រើនគ្រាប់បានវាយប្រហារតំបន់ភាគអាគ្នេយ៍នៃទីក្រុង Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ លើអគារលំនៅដ្ឋានរបស់ពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ។

 

អភិបាលក្រុង Zaporizhzhia លោក Oleksandr Starukh បាននិយាយនៅលើ Telegram ថា “រុស្ស៊ីបានវាយប្រហារទីក្រុងនេះដោយមីស៊ីលបាញ់ពីដីឈ្មោះ S-300 មកលើអគារលំនៅដ្ឋានជនសុីវិល និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ” ។

 

ទោះជាយ៉ាងណា គ្មានការស្លាប់ណាមួយត្រូវបានគេរាយការណ៍នោះទេ ដោយលោក Starukh បាននិយាយថាមានអ្នករបួសពីបីនាក់ តែប៉ុណ្ណោះ។

 

លោក Starukh ក៏បាននិយាយផងដែរថាប្រព័ន្ធឧស្ម័ននៃអគារខ្ពស់លំនៅដ្ឋានមួយត្រូវបានខូចខាតដែលបណ្តាលឱ្យមានអគ្គីភ័យនិងការបំផ្លាញជញ្ជាំង។

 

អាជ្ញាធរក្នុងតំបន់បាននិយាយថា ការវាយប្រហារពីរដាច់ដោយឡែកពីគ្នា បានអង្រួនតំបន់ Kharkiv នៅព្រឹកថ្ងៃដដែល។

 

អភិបាលក្រុង Kharkiv លោក Oleh Synyehubov បាននិយាយនៅលើ Telegram ថា “មនុស្សបីនាក់បានរងរបួសជាលទ្ធផលនៃការវាយប្រហារលើកទីពីរដោយជនជាតិរុស្ស៊ីនៅក្នុងស្រុក Kyivskyi” ។

 

គួរជម្រាបថា S-300 គឺជាស៊េរីនៃប្រព័ន្ធកាំជ្រួចពីដីទៅអាកាសរយៈចម្ងាយឆ្ងាយដែលត្រូវបានអភិវឌ្ឍ និងដំណើរការដោយអតីតសហភាពសូវៀត ដែលឥឡូវនេះត្រូវបានបំពាក់ដោយយោធានៃប្រទេសរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងអតីតបណ្តាប្រទេសប្លុកខាងកើតមួយចំនួនទៀត។ វាត្រូវបានផលិតដោយ NPO Almaz ដោយផ្អែកលើកំណែ S-300P ដំបូងគេបង្អស់៕

Leave A Reply

Your email address will not be published.