រុស្ស៊ីប្រាប់ឲ្យប្រជាជនចាកចេញពី Kherson ជាបន្ទាន់ប្រសិនបើចង់រស់!
ប្រទេសរុស្ស៊ីបានប្រកាសជំរុញប្រជាជនចំនួនជាង ៦មុឺននាក់នៅក្រុង Kherson ដែលរស់នៅលើច្រាំងខាងលិចនៃទន្លេ Dnipro ឱ្យភៀសខ្លួនចេញជាបន្ទាន់ ដើម្បីរស់ ខណៈដែលអ៊ុយក្រែន និងទម្លាក់គ្រាប់បែកដើម្បីដណ្តើមយកទីក្រុងភាគខាងត្បូងនេះមកវិញ។
រដ្ឋមន្ត្រីក្រសួងអប់រំរុស្ស៊ីលោក Sergey Kravtsov និយាយក្នុងសារវីដេអូមួយថា”ដោយសារស្ថានភាពសព្វថ្ងៃនេះគឺពិបាកណាស់ ហើយរឿងដែលសំខាន់បំផុតគឺការសង្គ្រោះជីវិតរបស់អ្នក។ វានឹងមិនយូរទេ កងកម្លាំងអ៊ុយក្រែននឹងធ្វើការវាយលុកក្នុងពេលឆាប់ៗនេះ”។
លោក Stremousov បានបញ្ជាក់ថា”យើងណែនាំអ្នកម្តងទៀតឱ្យចាកចេញពីទីក្រុង និងច្រាំងខាងលិចនៃទន្លេ Dnipro មិនមែនមានន័យថា យើងនឹងមិនបោះបង់ចោល Kherson ទេ”។
គួរជម្រាបថា តំបន់ Kherson ស្ថិតនៅភាគខាងជើងនៃឧបទ្វីប Crimean ដែលរុស្ស៊ីបានបញ្ចូលក្នុងឆ្នាំ 2014 ។ វាមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់កងកម្លាំងរុស្ស៊ីព្រោះវាជាច្រកសម្រាប់ការផ្គត់ផ្គង់យោធា។ ហើយប្រជាជនកាន់តែច្រើនបានខ្ចប់របស់របររបស់ពួកគេ ហើយឡើងលើទូក ឬឡានក្រុងដើម្បីចាកចេញពីទីក្រុង ក្រោយរុស្សុីបានប្រកាសចាប់តាំងពីថ្ងៃអង្គារ៍។
ទោះជាយ៉ាងណា មន្ត្រីអ៊ុយក្រែន និងលោកខាងលិចបានសម្តែងការព្រួយបារម្ភអំពីសក្តានុពលនៃការផ្ទេរអ្នកប្រជាជននៅដោយបង្ខំទៅកាន់ប្រទេសរុស្ស៊ី ឬទឹកដីដែលកាន់កាប់ដោយរុស្ស៊ី។ ពោលគឺរុស្សុីមានចេតនាយកពួកគេធ្វើជាចំណាត់ខ្មាំង និងប្រើប្រាស់ជនសុីវិលជាខែលការពារខ្លួនប៉ុណ្ណោះ៕