ទាហាន​១០​នាក់​បាន​ស្លាប់ និង​ជិត​៥០​នាក់​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​លើ​មូលដ្ឋាន​ទ័ព Burkina Faso!

0

ប្រភពពីកងទ័ពបឺហ្គីណាហ្វាសូ បាននិយាយថា យ៉ាងហោចណាស់ទាហាន 10 នាក់ត្រូវបានសម្លាប់ និងប្រហែល 50 នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលក្រុមភេរវករបានវាយប្រហារមូលដ្ឋានទ័ពមួយនៅក្នុងតំបន់ ហ្សាហ៊ែល Sahel របស់ប្រទេស បឺហ្គីណាហ្វាសូ Burkina Faso កាលពីថ្ងៃចន្ទ។ ដែលការវាយប្រហារ​នេះ​បាន​ផ្តោត​លើ​កងវរសេនាធំ​អន្តរ​អាវុធ​ទី​១៤។

កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយតម្លៃបណ្តោះអាសន្នថា ទាហាន 10 នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា ហើយប្រហែល 50 នាក់រងរបួសត្រូវ ឬីឯ​ភេរវករ​ដល់​ទៅ 18 នាក់​ត្រូវ​បាន​សម្លាប់ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​បន្ត។

គួររំលឹកថា កាលពីខែមុន កងទ័ពដែលដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ីប្រាហុីម ត្រាអូរេ Ibrahim Traore បានទម្លាក់លោកវរសេនីយ៍ទោ ផល ហេនរី សាន់ដាអូហ្គោ ដាំមីបា Paul-Henri Sandaogo Damiba ដែលបានដណ្តើមអំណាចកាលពីខែមករា ហើយលោក Traore បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នកាលពីសប្តាហ៍មុនមកម្ល៉េះ៕

ប្រទេស Burkina Faso បានទទួលរងនូវអសន្តិសុខជាប្រចាំដែលបង្កឡើងដោយការបះបោរដែលបានរីករាលដាលពីប្រទេសជិតខាងប្រទេសម៉ាលីក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ៕

Leave A Reply

Your email address will not be published.