កាស៊ីណូយីហោ៦៧នៅច្រកព្រំដែនទ្វេភាគីសំរោងស្រុកចន្ទ្រា សង្ស័យគ្មានអាជ្ញាប័ណ្ណនិងកំពុងបេីកដៃឲ្យជនជាតិខ្មែរចូលលេងល្បែងបំពានបំរាមរាជរដ្ឋាភិបាល !

0

ខេត្តស្វាយរៀង ៖ មជ្ឈដ្ឋានអ្នកច្បាប់និងមហាជន ដែលយល់ដឹងអំពីច្បាប់ ប្រាកដជាបានដឹងហើយថា ជាគោលការណ៍ កាស៊ីណូ និមួយៗនៅកម្ពុជាគេមិនតម្រូវឱ្យជនជាតិ”ខ្មែរ”ចូលលេងល្បែងស៊ីសងនោះឡើយ ក្នុងច្បាប់នោះដែរ បើខ្មែរចូលបម្រើការងារ ឬសុំច្បាប់ បើកអាជីវកម្មកាស៊ីណូ គឺជារឿងត្រឹមត្រូវ។

ប៉ុន្តែបើខ្មែរចូលលេងល្បែង គឺជារឿងខុសច្បាប់ទាំងស្រុង ដែលទាមទារឱ្យអាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការទប់ស្កាត់ ចំពោះបទល្មើសមួយនេះ។

ដើម្បីអនុវត្តឱ្យបាននូវគោលនយោបាយភូមិ_ឃុំមានសុវត្ថិភាព ព្រោះថា អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់.ចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជា អំពើចោរលួចចោរប្លន់ ឬអំពើហិង្សាក្នុងគ្រួសារជាដើម។ល។

ប៉ុន្តែផ្ទុយទៅវិញ កាស៊ីណូយីហោ ៦៧ នៅច្រកព្រំដែនទ្វេភាគីសំរោងស្រុកចន្រ្ទា ខេត្តស្វាយរៀង កំពុងបើកដៃឱ្យ ពលរដ្ឋខ្មែរ ចូលលេងស្បែងស៊ីសងរាល់ថ្ងៃសកម្មភាពនេះគឺខុសនិងច្បាប់ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា(សជណ)ហើយផ្ទុយគោលនយោបាយ ភូមិ_ឃុំ សុវត្ថិភាព។

ពោលគឺកាស៊ីណូកន្លែងនេះ កំពុងបើកដំណើរការ ផ្ទុយពីគោលការណ៍ច្បាប់ ព្រោះ«ឱ្យខ្មែរចូលលេងល្បែង»។ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចជំនាញខេត្តស្វាយរៀង គ្មានការទប់ស្កាត់ និងបង្ក្រាបនោះទេ។

តាមប្រភពបានរាយការណ៍អោយដឹងថា ករណីកាស៊ីណូយីហោ៦៧នៅច្រកព្រំដែនទ្វេភាគីសំរោងស្រុកចន្រ្ទា បានបេីកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសង យ៉ាងគគ្រឹកគគ្រេង បើទោះបីជាប្រមុខរាជរដ្ឋាភិបាល បានចេញបទបញ្ជាឲ្យបង្ក្រាបបទល្មើសល្បែងសុីខុសច្បាប់គ្រប់ទំរង់ នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជាយ៉ាងណាក្តី។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ម្ចាស់កាស៊ីណូយីហោ៦៧នៅច្រកព្រំដែនទ្វេភាគី សំរោងស្រុកចន្រ្ទា បានបើកឲ្យប្រជាពលរដ្ឋខ្មែរ ចូលទៅលេងល្បែងអាប៉ោង និងល្បែងផ្សេងទៀត យ៉ាងគគ្រឹកគគ្រេងដោយគ្មានការទប់ស្កាត់ និងបង្ក្រាប ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានសោះឡើយ។

ពាក់ព័ន្ធករណីនេះតាមប្រភពពីអ្នកចូលលេងល្បែងក្នុងកាស៊ីណូយីហោ៦៧នៅច្រកព្រំដែនទ្វេភាគីសំរោងស្រុកចន្ទ្រា គឺសមត្ថកិ្ចមិនហ៊ានធ្វើការបង្ក្រាបសង្ស័យមាន អាថកំបាំងនៅក្រោមតុ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅទូទាំងប្រទេសក៏ដោយ ផ្គើននិងបទបញ្ជារបស់សម្តេចជោហ៊ុនសែន។

ប្រភពខាងលើឲ្យដឹងទៀតថា នៅក្នុងកាសុីណូខាងលើ មានជនបរទេស ចូលទៅលេងមានចំនួនប្រហែល៣០ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនោះសុទ្ធសឹងតែជាជនជាតិខ្មែរទាំងអស់ បានចូលទៅលេងល្បែងស៊ីសង ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយ។

ប្រជាពលរដ្ឋនៅតំបន់នោះក៏ដូចក្នុងខេត្តស្វាយរៀង បានរិះគន់ថា ការដែលកាស៊ីណូយីហោ៦៧នៅច្រកព្រំដែនទ្វេភាគីសំរោងស្រុកចន្ទ្រា បានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង ពពាក់ពពូនដោយខុសច្បាប់បែបនេះ ទំនងជាមានការបិទភ្នែក បិទត្រចៀក ពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចខេត្ត ដើម្បីចែកប្រយោជន៍គ្នាក៍ថាបាន ទើបអាជ្ញាធរពាក់ព័ន្ធមិនធ្វើការបង្ក្រាប តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ។

ពាក់ព័ន្ធនិងករណីនេះ លោក ពេជ្រ វីរះ ស្នងការនគរបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃ២៥ នេះ គេហទំព័រដើមក្រសាំង មិនអាចភ្ជាប់ទំនាក់ទំនងសុំការបកស្រាយបានទេដោយទូរស័ព្ទគ្មានអ្នកទទួល៕

Leave A Reply

Your email address will not be published.