គណៈរដ្ឋមន្ត្រី អង់គ្លេសចំនួន ១០ រូបលាលែងពីតំណែង ក្រោយនាយករដ្ឋមន្ត្រីថ្មី​ចូលកាន់អំណាច!

0

យោងតាមរបាយការណ៍បានឲ្យដឹងថា យ៉ាងហោចណាស់សមាជិក ១០ រូបរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសដែលដឹកនាំដោយលោកស្រី លីស ទ្រុស Liz Truss បានលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីលោក រីសុី សូណេក Rishi Sunak បានក្លាយជានាយករដ្ឋមន្ត្រីថ្មី។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ប្រេឌិន លូវីស Brandon Lewis បាននិយាយនៅលើបណ្ដាញ Twitter នៅពេលប្រកាសលាលែងពីតំណែងថា “ជាកិត្តិយសដែលបានក្លាយជារដ្ឋមន្ត្រីខុទ្ទកាល័យដ៏យូរបំផុតមួយ និងបានបំពេញតួនាទីជារដ្ឋមន្ត្រីចំនួន ៨ នៅក្នុងនាយកដ្ឋានចំនួន ៥ និងក្រោមនាយករដ្ឋមន្រ្តីចំនួន ៤” ។

ក្រៅពីនោះ រដ្ឋលេខាធិការពាណិជ្ជកម្មលោក ជេខូប រីស ម៉ហ្គ Jacob Rees-Mogg, រដ្ឋលេខាធិការអប់រំលោក ខាយដ៍ ម៉ាលថូស Kit Malthouse, រដ្ឋលេខាធិការការងារ និងសោធននិវត្តន៍លោកស្រី ក្លូអេ ស្មីត Chloe Smith, រដ្ឋលេខាធិការបរិស្ថានលោក រ៉ានិល ជេយ៉ាវ៉ាដេណា Ranil Jayawardena ក៏បានប្រកាសលាលែងពីតំណែងផងដែរ ។

ដោយឡែកសមាជិកគណៈរដ្ឋមន្ត្រីចំនួន ៥ នាក់ទៀតដែលលាលែងពីតំណែង រួមមាន រដ្ឋលេខាធិការលោក រូបឺត ប៉ាក្លេន Robert Buckland, ប្រធានគណបក្សលោក ជេក បឺរី Jake Berry, រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ចំណុះការិយាល័យបរទេសលោកស្រី វីហ្គី ហ្វ៊ត Vicky Ford, លោកស្រី វិប វេនឌី មូថុន Whip Wendy Morton និងរដ្ឋលេខាធិការលំនៅដ្ឋានលោក សាយម៉ុន ខ្លាក Simon Clarke ។

គួរបញ្ជាក់ថា កាល​ពី​ថ្ងៃ​ចន្ទ លោក Sunak ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​គណបក្ស​អភិរក្សដែល​កំពុង​កាន់​អំណាច ហើយបានក្លាយ​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់អង់គ្លេស ក្រោយការប្រកាសតែងតាំងជាផ្លូវការពីស្ដេច Charles ទី៣ ដោយសារតែមិនមាន​អ្នក​ប្រជែង​ផ្សេង​ទៀត ៕

Leave A Reply

Your email address will not be published.