ស្លាប់15នាក់ និងរបួស40នាក់ក្នុងហេតុការណ៍បាញ់ប្រហារលើទីសក្ការបូជា Shiraz នៅអ៊ីរ៉ង់!
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសអ៊ីរ៉ង់ IRNA បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស 15 នាក់បានស្លាប់ និង 40 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារលើទីសក្ការបូជាសាសនានិកាយ Shia នៅទីក្រុង Shiraz ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។
សេចក្តីរាយការណ៍បានឲ្យដឹងថា ការវាយប្រហារដែលបានកើតឡើងនៅទីសក្ការបូជា Shah Cheragh នៅព្រឹកព្រលឹមថ្ងៃពុធ ត្រូវបានធ្វើឡើងដោយបុរសប្រដាប់អាវុធបីនាក់ ដែលបានចូលទៅក្នុងទីសក្ការៈបូជានោះ។ ខណៈដែល អ្នកវាយប្រហារពីរនាក់ត្រូវបានចាប់ខ្លួនដោយម្នាក់ទៀតកំពុងរត់គេចខ្លួនបាត់ស្រមោល។
ទោះជាយ៉ាងណា ក្រុមឧទ្ទាម ISIL (ISIS) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយបានបកស្រាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញទូរលេខរបស់ពួកគេ។
គួរជម្រាបថា ហេតុការណ៍សម្លាប់រង្គាលនេះ កើតឡើង40 ថ្ងៃចាប់តាំងពី នាង Amini បានស្លាប់ ដោយគេបានឃើញថាមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងស្រុកកំណើតរបស់នាង Amini នៅភាគពាយព្យនៃប្រទេសអ៊ីរ៉ង់៕