ផ្ទះប្រជាពលរដ្ឋ៧ខ្នងនៅស្រុកទឹកផុសរងនូវ ខ្យល់កន្ត្រាក់ បណ្តាលឪ្យរលំខូចខាតយ៉ាងដំណំ

0

(កំពង់ឆ្នាំង)៖នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៤នឹង ៣៥នាទីល្ងាច មានភ្លៀងនិងខ្យល់កន្ត្រាក់ នៅភូមិ ដំរឹប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស បណ្តាលអោយ ខូចខាតផ្ទះចំនួន ០៧ខ្នងដូចខាងក្រោម៖
-ផ្ទះទី១ ឈ្មោះ ហ៊ុំម សារិទ្ធិ អាយុ២៣ ឆ្នាំ ប្រពន្ធឈ្មោះ ចេក ម៉ៅ អាយុ ២៤ឆ្នាំ ក្នុងបន្ទុកមានចំនួន ០២នាក់ ស្រី ០១នាក់ ខូចខាតគោយន្ត ០១គ្រឿង និងរលំផ្ទះ ។
-ផ្ទះទី២ ឈ្មោះ ព្រុំ ឡុញ អាយុ ៥៤ឆ្នាំ ប្រពន្ធឈ្មោះ គាំ មុំ អាយុ ៤១ឆ្នាំ ក្នុងបន្ទុក ចំនួន ០៦នាក់ ស្រី ០១នាក់ របើកជញ្ជាំងនិងសំបូលទាំងស្រុង ។
-ផ្ទះទី៣ ឈ្មោះ ឃុំ រាំង អាយុ ២៦ឆ្នាំ ប្រពន្ធឈ្មោះ ចេក ញ៉ុច អាយុ ២៥ ឆ្នាំ ក្នុងបន្ទុក ០៤នាក់ ស្រី០១ នាក់ ។
-ផ្ទះទី០៤ ឈ្មោះ អៀង ដុំ អាយុ ២៧ឆ្នាំ ប្រពន្ធឈ្មោះ សាំង ស្រីនិច អាយុ ២៣ឆ្នាំ ក្នុងបន្ទុក ០៦នាក់ ស្រី ០៣នាក់ របើកដំបូលមួយចំហៀង ។
-និងផ្ទះចំនួន ០៣ទៀតគ្រាន់តែរបើកដំបូលបន្តិខបន្តួច ៕

Leave A Reply

Your email address will not be published.