សម្តេចតេជោ អញ្ជើញចែកស្រូវពូជនិងស្បៀងអាហារ ដល់កសិករជាង៦ពាន់គ្រួសារនៅខេត្តព្រៃវែង!
ជាមួយនឹងស្មារតីស្រឡាញ់ប្រជាជន សន្តានចិត្តដ៏មហាសប្បុរស រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ និងចេះជួយគ្នាក្នុងគ្រាលំបាក ពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានក្លាយជាគំរូវីរភាពដ៏មោះមុត សម្រាប់គ្រប់ស្ថាប័នជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នឯកជននានា ក្នុងការចូលរួមដោយ ស្មោះស្ម័គ្រ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកា រួមចំណែកក្នុងការជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទាំងអស់ តាមរយៈការចុះសួរសុខទុក្ខ និងដឹកជញ្ជូនស្បៀងអាហារជូនប្រជាពលរដ្ឋដល់មូលដ្ឋានជាបន្តបន្ទាប់៕