មនុស្ស ១០០នាក់បានស្លាប់ក្នុងការបំផ្ទុះរថយន្តបង្កៃគ្រាប់បែកនៅសូម៉ាលី!
យោងតាមប្រព័ន្ធផ្សព្វផ្សាយបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ 100 នាក់បានស្លាប់នៅក្នុងការបំផ្ទុះរថយន្តបង្កៃគ្រាប់បែកនៅក្នុងរដ្ឋធានី ម៉ូហ្គាឌីស៊ូ Mogadishu ប្រទេសសូម៉ាលី។
យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិសូម៉ាលី (SONNA): ប្រធានាធិបតីលោក ហាសាន់ សេគ ម៉ូហាម៉ាត់ Hassan Sheikh Mohamud បាននិយាយថា មនុស្សជាង 300 នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយភេរវករ បន្ទាប់ពីគាត់បានទៅពិនិត្យដល់កន្លែងនៃការបំផ្ទុះនេះ។
លោកបានចង្អុលបង្ហាញថា: “អ្នកស្លាប់អាចនឹងកើនឡើងហើយប្តេជ្ញានឹងកម្ចាត់ ហើយយើងបានកម្ចាត់ក្រុមរ៉ាឌីកាល់នេះ”។
គួរជម្រាបថា នេះជាការវាយប្រហារលើកទីពីរផ្សេងគ្នាដែលធ្វើឡើងដោយភេរវករដោយរថយន្តផ្ទុកដោយគ្រាប់បែកបានធ្វើឲ្យអ្នកស្លាប់ និងរបួសជាច្រើននាក់នៅថ្ងៃសៅរ៍នៅផ្លូវប្រសព្វក្នុងទីក្រុង Mogadishu ផងដែរ៕