ប៉ូលិសឥណ្ឌាចាប់ខ្លួនមនុស្សប្រាំបួននាក់ពាក់ព័ន្ធករណីបាករំលំស្ពានយោលកាលពីម្សិលមិញ!
CNA: ប៉ូលិសបាននិយាយថា មនុស្សប្រាំបួននាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ (ថ្ងៃទី 31 ខែតុលា) ពាក់ព័ន្ធនឹងការដួលរលំស្ពានយោលអ្នកថ្មើរជើងដ៏ចំណាស់ នៅភាគខាងលិចប្រទេសឥណ្ឌា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 137 នាក់។
យោតាមមន្ត្រីប៉ូលិសជាន់ខ្ពស់ឥណ្ឌាលោក អាស៊ុក គូម៉ា យ៉ាដាវ Ashok Kumar Yadav បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទាំងប្រាំបួននាក់ដែលជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនដែលថែទាំស្ពាននៅ Morbi កំពុងត្រូវបានស៊ើបអង្កេតពីបទមនុស្សឃាត។ ក្នុងហេតុការណ៍បាក់រលំស្ពាន ដែលមានអាយុកាលជិតមួយសតវត្សន៍ដែលបានបើកឲ្រប្រើប្រាស់ឡើងវិញប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីការជួសជុលអស់ជាច្រើនខែ។
យ៉ាងណាមិញ ក្រោយកំណត់អត្តសញ្ញាណ រហូតបានចាប់ខ្លួនអ្នកទទួលខុសត្រូវ ព័ត៌មានលម្អិតមិនត្រូវបានប៉ូលីសអោយដឹងបន្ថែមនៅឡើយទេ។
ទោះជាយ៉ាងណា ក្រោយប៉ូលីសបានបើកការស្រាវជ្រាវស៊ើបអង្កេត អំពីដើមចមនៃឧបទ្ទវហេតុនេះ ដើម្បីអោយទទួលខុសត្រូវ ចំពោះអ្វីដែលជាសោកនាដកម្មដ៏អាក្រក់បំផុតនៅក្នុងប្រទេស៕