សម្ដេចតេជោៈ អាមេរិកបានដឹករថយន្តមកដល់កម្ពុជាហើយ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូលអាស៊ាន!
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ សហរដ្ឋអាមេរិក បានដឹករថយន្តមកដល់ប្រទេសកម្ពុជាហើយ និងសម្ភារមួយចំនួនសម្រាប់ការពារប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលនឹងអញ្ជើញរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាៈ ការបញ្ជូនរថយន្ត និងសម្ភាការពារសន្តិសុខ របស់ប្រធានាធិបតីមកកាន់ប្រទេសណាមួយនោះ វាជាទម្លាប់របស់អាមេរិក មិនមែនសម្រាប់តែមកកម្ពុជាមួយនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់ការមកជួបជុំគ្នានៅកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃប្រធានអាស៊ាន គឺមិនមែនជារឿងតូចតាចនោះទេ សម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសក្រីក្រមួយ។
ក៏ប៉ុន្តែ យើងត្រូវដឹងឱ្យច្បាស់ខ្លួនឯងថា ដោយសារតែប្រទេសមានសន្តិភាព ទើបមិត្តភក្តិហ៊ានមក ដោយសារតែប្រទេសយើង មិនមានសកម្មភាពវាយប្រហារភេរវកម្ម ដែលយើងការពារបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទើបមិត្តភក្តិរបស់យើងគាត់មកប្រជុំ សុទ្ធតែជាមហាអំណាច៕