ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មេីលជលផលឧបករណ៍លូស្បៃមុងនិងចុះសម្រួលផ្នែកវារីវប្បកម្ម !
ខេត្តកំពង់ចាម ៖ ថ្ងៃអង្គារ ៨កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២២ សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ចាម ៖
ផ្នែករដ្ឋបាលជលផលកំពង់សៀមបានសហការជាមួយ អាជ្ញាធរឃុំគៀនជ្រៃ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគៀនជ្រៃ បានចុះបង្ក្រាបបទល្មេីលជលផលឧបករណ៍លូស្បៃមុងបានចំនួន០២ករណី និងបំផ្លាញចោលវត្ថុតាងបទល្មេីលជលផលនៅនឹងកន្លែងរួមមាន៖
+ ករណីទី១
– លូស្បៃមុងចំនួន ០៨មាត់
– របាំងលូស្បៃមុងប្រវែង ២៤០ម៉ែត្រ
– បង្កោលចម្រឹងចំនួន ១២០ដើម
–ចាក់លែងកូនត្រីចម្រុះទម្ងន់ ៤០គីឡូ
នៅចំណុចប្រាំងស្តី ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ។
+ ករណីទី២
– លូស្បៃមុងចំនួន ១២មាត់
– របាំងលូស្បៃមុងប្រវែង ៣៦០ម៉ែត្រ
– បង្កោលចម្រឹងចំនួន ១៨០ដើម
–ចាក់លែងកូនត្រីចម្រុះទម្ងន់ ៦០គីឡូ នៅចំណុចក្បាលទំនប់រមាស់ ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ។
_ផ្នែកវារីវប្បកម្ម បានសម្របសម្រួលជាមួយក្រុមការងារអង្គការយូរីដូ បានចុះទៅសម្ភាសន៍ និងប្រមូលពត៌មានអ្នកចិញ្ចឹត្រីនៅឃុំចំនួន ១មាន នៅភូមិ បែកពាង ឃុំជាលា ស្រុកបាធាយមានចំនួន៤គ្រួសារ (ស្រី្តចំនួន១នាក់)៕