តុលាការមីយ៉ាន់ម៉ា កាត់ទោសអតីតអ្នកនយោបាយរបស់លោកស្រីអ៊ុងសានស៊ូជីម្នាក់ ឱ្យជាប់ពន្ធនាគារ ១៧៣ឆ្នាំ!

0

 

តុលាការយោធាមីយ៉ាន់ម៉ាបានកាត់ទោសអតីតសមាជិកសភាលោក វីន មីអ៊ីង ហ្លែង Win Myint Hlaing អាយុ ៥២ ឆ្នាំ មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ជាប់គុករយៈពេល ១៧៣ ឆ្នាំ ។

ការកាត់ទោសឲ្យជាប់គុករយៈពេលវែងនេះ ធ្វើឡើង បន្ទាប់ពីតុលាការបានរកឃើញថា លោក Win Myint Hlaing បានប្រព្រឹត្តបទឧក្រិដ្ឋចំនួន ៨ ក្រោមសកម្មភាពប្រឆាំងភេរវកម្ម ។

កន្លងមកលោក Win Myint Hlain ធ្លាប់ត្រូវបានតុលាការយោធាកាត់ទោសឲ្យជាប់គុករយៈពេល ២៥ ឆ្នាំម្តងរួចហើយកាលពីខែមីនា មេសា និងខែមិថុនា ពីបទញុះញង់ និងអំពើភេរវកម្ម ។

ជាមួយគ្នានោះ ការកាត់ទោសអ្នកនយោបាយនៅមីយ៉ាន់ម៉ា គឺត្រូវបានតុលាការបិទមិនឲ្យមានសាធារណជនចូលរួមនោះឡើយ ។

គួររំលឹកថា លោក Win ត្រូវបានបោះឆ្នោតជ្រើសរើសជាតំណាងរាស្រ្តក្នុងតំបន់ Magway ក្នុងឆ្នាំ ២០១៥ ហើយទើបត្រូវបានយោធាចាប់ខ្លួនពីទីក្រុង Yaksawk ក្នុងរដ្ឋ Shan ឆ្នាំ ២០២១ បន្ទាប់ពីលោកចូលរួមតវ៉ាប្រឆាំងនឹងរបបយោធា ៕

Leave A Reply

Your email address will not be published.