ទ័ពអាកាសវៀតណាមធ្វើលំហាត់សមយុទ្ធត្រៀមខ្លួនសម្រាប់ពិព័រណ៍ការពារអន្តរជាតិ!

0

យន្តហោះចម្បាំង Su-30MK2 និងឧទ្ធម្ភាគចក្រ Mi បានធ្វើលំហាត់កាយសម្ព័ន្ធដែលជាផ្នែកមួយនៃសមយុទ្ធហោះហើរនៅទីក្រុងហាណូយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីត្រៀមខ្លួនសម្រាប់ពិព័រណ៍ការពារអន្តរជាតិវៀតណាមឆ្នាំ 2022។

កងទ័ពអាកាសវៀតណាមបានប្រើប្រាស់អាកាសយានដ្ឋាន Gia Lam ទីក្រុងហាណូយ ជាមូលដ្ឋានសម្រាប់សមយុទ្ធនេះ ដើម្បីត្រៀមរៀបចំពិព័រណ៍ការពារជាតិ ដែលគ្រោងនឹងចាប់ផ្តើមនៅដើមខែក្រោយនេះ។

សមយុទ្ធនេះ មានរយៈពេលពីម៉ោង ៧៖៣០នាទីព្រឹក ដល់ម៉ោង ១១៖៣០នាទីព្រឹក ដោយមានការចូលរួមពីយន្តហោះចម្បាំង Su-30MK2 និងឧទ្ធម្ភាគចក្រ Mi ជាច្រើនគ្រឿង។

យន្តហោះចម្បាំង Su-30MK2 ផលិតដោយប្រទេសរុស្ស៊ី គឺជាយន្តហោះពហុបំណងដែលអាចប្រើប្រាស់បានទាំងយប់ទាំងថ្ងៃ និងគ្រប់លក្ខខណ្ឌអាកាសធាតុ។

ល្បឿនអតិបរមាលើសពី 2,100 គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាពីរដងនៃល្បឿនសំឡេង។  ពួកវាមានសមត្ថភាពផ្ទុកអាវុធបានចំនួន ៨ តោនដែល​បំពាក់​ដោយ​អាវុធ​នឹង​ត្រូវ​ចំណាយ​ប្រាក់​រាប់រយ​លាន​ដុល្លារ។

គួរជម្រាបថា ពិព័រណ៍​ការពារជាតិ​អន្តរជាតិ​វៀតណាម​ឆ្នាំ​២០២២ ដែល​ក្រសួងការពារជាតិ​រៀបចំឡើង​គ្រោង​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៨ ដល់​១២ ខែធ្នូ នៅ​អាកាសយានដ្ឋាន Gia Lam៕

 

Leave A Reply

Your email address will not be published.