ស្លាប់ទៀតហើយ! គ្រាន់តែក្តៅខ្លួនហត់ ទៅសម្រាកព្យាបាលនៅពេទ្យឯកជន៥ថ្ងៃអស់លុយជាង១ពាន់ដុល្លារ ពេលត្រឡប់មកផ្ទះវិញដាច់ខ្យល់ស្លាប់តែម្តង!
(ព្រៃវែង)៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មបំផុត បណ្ដាលឱ្យកូនៗក្លាយជាក្មេងកំព្រា និងស្ដ្រីម្នាក់ក្លាយជាស្ដ្រីមេម៉ាយ.!។
បន្ទាប់ពីមានអាការៈក្ដៅខ្លួនហត់.ហើយទៅពិគ្រោះជំងឺនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”ស្ថិតនៅលើដងផ្លូវជាតិលេខ៨ មុខផ្សារស្នាយពល ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
ដោយត្រូវគ្រូពេទ្យនៅទីនោះ ឱ្យសម្រាកព្យាបាលរយៈពេល៥ថ្ងៃអស់ជាង៤លានរៀល លុះក្រុមគ្រួសារទូទាត់លុយឱ្យពេទ្យរួច ដឹកជនរងគ្រោះដល់ផ្ទះ ដាច់ខ្យល់ស្លាប់តែម្ដង។
ករណីនេះម្ចាស់”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”ថា«សង្ស័យមកពីពុលឡាន ទើបអ្នកជំងឺស្លាប់»។
សូមជម្រាបថាៈ ករណីស្លាប់អ្នកជំងឺនៅពេលនេះ វាពុំមែនជាលើកទី១នោះទេ ពោលគឺ ច្រើនលើកច្រើនសារមកហើយ។
ប៉ុន្តែខាងមន្ទីរពេទ្យ តែងតែមានការលាក់បាំង និងសម្របសម្រួលផ្ដល់ជាសំណង រត់ការអ្នកការសែតដើម្បីបញ្ចប់និងកុំឲ្យបែករឿង។
បើទោះបីជាៈ មានអ្នកជំងឺស្លាប់ជាបន្តបន្ទាប់ កាលពីកន្លងមកក៏ដោយ ក៏មន្ត្រីជំនាញ មិនចាត់វិធានការ លើមន្ទីរពេទ្យឯកជន មួយនេះឡើយ។ ដោយគ្រាន់តែចុះពិនិត្យ ដើម្បីបង្គ្រប់កិច្ច មកមើលរបាយការណ៍ ដែលខាងគ្រូពេទ្យ រៀបចំទុកមុន ហើយទៅវិញបាត់.!។
ជាក់ស្ដែងៈ កាលពីថ្ងៃទី១៣.០២.២០២១ អ្នកជំងឺឈ្មោះ ជាម ថុល នៅភូមិកណ្ដាល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល បានស្លាប់ ក្រោយវះកាត់ពោះវៀនដុះខ្នែងនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”។
បន្ទាប់មកទៀត នៅថ្ងៃទី២៣.១០.២០២១ ស្ត្រីរងគ្រោះឈ្មោះ ឡាំង ស្រីយ៉ាត នៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង បានស្លាប់ ក្រោយសម្រាលកូនដោយវះកាត់នៅ”មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង”។
នេះគ្រាន់តែ ជាតួរលេខត្រួសៗប៉ុណ្ណោះ ដែលលេចធ្លាយលាក់បាំងមិនជិត ដោយមិនរាប់បញ្ចូល ករណីស្លាប់ជាច្រើនទៀត កាលពីឆ្នាំមុនៗ។
ការស្លាប់អ្នកជំងឺជាបន្តបន្ទាប់នេះដែរសារព័ត៌មានមិនធ្វើការសន្និដ្ឋានថា«មូលហេតុមកពីកំហុសបច្ចេកទេសពេទ្យ ឬ ក៍មកពីរោគ អ្នកជំងឺនោះឡើយ ។
គ្រាន់តែនៅមុនស្លាប់ ពួកគាត់បានទទួលការព្យាបាលនៅ”មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង”ត្រង់ចំណុចខាងលើ»។
លុះឥឡូវៈ ស្រាប់តែជនរងគ្រោះឈ្មោះ ប៊ុន ធឿន ភេទប្រុសអាយុ៤៣ឆ្នាំ នៅភូមិខ្នារ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល បានស្លាប់ នៅព្រឹកទី០៣.១១.២០២២។
បន្ទាប់ពីសម្រាកព្យាបាលនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”បានរយៈពេល៥ថ្ងៃ អស់ជាង ៤លានរៀល ចេញពីពេទ្យ ទៅដល់ផ្ទះវិញ បានប្រហែល២០នាទី ដាច់ខ្យល់ស្លាប់តែម្ដង!។
ករណីស្លាប់អ្នកជំងឺឈ្មោះ ប៊ុន ធឿន នេះដែរ សេចក្ដីរាយការណ៍បានឱ្យដឹងថាៈ នៅមុនពេលទៅព្យាបាលជនរងគ្រោះ ប៊ុន ធឿនគ្រាន់តែមានអាការៈក្ដៅខ្លួននិងហត់ប៉ុណ្ណោះ។
លុះដល់ថ្ងៃទី២៩.១០.២០២២ ជនរងគ្រោះ បានទៅពិគ្រោះជំងឺនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”ត្រង់ចំណុចខាងលើ។
ក្នុងនោះគ្រូពេទ្យបានពិនិត្យ និងវ៉ៃថ្នាំដោយឱ្យជនរងគ្រោះ សម្រាកព្យាបាលជំងឺនៅទីនោះ រយៈពេល៥ថ្ងៃ។
ពោលគឺរហូតដល់ព្រឹកថ្ងៃទី០៣.១១.២០២២ ទើបគិតលុយអស់៤.៣០០.០០០រៀល(បួនលានបីសែនរៀល)។
ទន្ទឹមនិងនោះ ក្រុមគ្រួសារបានទូទាត់ប្រាក់ជូន”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”រួចក៏ដឹកជនរងគ្រោះ តាមរថយន្តដើម្បីមកផ្ទះវិញ!។
ប្រភពបញ្ជាក់ថាៈ រយៈពេលធ្វើដំណើរចេញពីមន្ទីរពេទ្យ មកផ្ទះវិញ គឺប្រហែលកន្លះម៉ោងប៉ុណ្ណោះ ដោយអ្នកជំងឺ ពុំមានការអាការៈ ក្អួតចង្អោរ ឬពុលឡានអ្វីទេ!។
លុះមកផ្ទះបានប្រហែល២០នាទី ស្រាប់តែជនរងគ្រោះ ធ្វើទុក្ខដាច់ខ្យល់ស្លាប់តែម្ដង.!។
ជាហេតុនាំឱ្យក្រុមគ្រួសាររងគ្រោះ ផ្អើលឆោឡោ យំស្រែងទ្រហឹងពេញផ្ទះ ដោយហួសចិត្ត និងនឹកស្មានមិនដល់ថាៈ អ្នកជំងឺស្លាប់យ៉ាងតក់ក្រហល់បែបនេះសោះ!។
ក្នុងនោះ មតិភាគច្រើនបានសង្ស័យថាៈ ករណីនេះ អាចមកពីគ្រូពេទ្យព្យាបាលភ្លាត់ស្នៀតខ្ជីខ្ជា វ៉ៃថ្នាំបង្ខំ ឬខុសបច្ចេកទេស ទើបអ្នកជំងឺស្លាប់ទាំងស្រស់បែបនេះ!។
ជាការឆ្លើយតប នៅរសៀលថ្ងៃទី០៣.១១.២០២២ អ្នកស្រី សាយ សុខ ខេង ម្ចាស់”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”ដែលជាអ្នកមើលខុសត្រូវផ្ទាល់ បានបកស្រាយថាៈ ករណីនេះអាច បណ្ដាលមកពីអ្នកជំងឺធ្វើដំណើរទៅផ្ទះពុលឡាន ទើបគាត់ស្លាប់។
រីឯលោក អ៊ុំ សារិទ្ធ (ហៅពេទ្យស្រឺ) ម្ចាស់”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង” និងជាប្រធានមន្ទីរពេទ្យបង្អែកស្រុកពារាំង!។
បានថ្លែងថាៈ ការស្លាប់នោះ លោកមិនច្បាស់ទេ ព្រោះគាត់ស្លាប់នៅផ្ទះ ខណៈពេលចេញពីមន្ទីរពេទ្យរបស់លោក ។
គឺអ្នកជំងឺរឹងមាំធម្មតា លោក អ៊ុំ សារិទ្ធ អះអាងថាៈ អ្នកជំងឺធ្ងន់ទើបគាត់ស្លាប់.!។
ចំណែកលោក ហួត កល្យាណ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពារាំង បានថ្លែងថាៈ ខ្ញុំមិនច្បាស់ទេថា អ្នកជំងឺស្លាប់ដោយសារអ្វី!។
លោក ហួត កល្យាណ បន្តថា រង់ចាំមន្ត្រីជំនាញរបស់មន្ទីរ ចុះពិនិត្យនៅព្រឹកថ្ងៃទី០៤.១១.២០២២។
ចំពោះលោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រៃវែង បានថ្លែងថាៈ ចាំខ្ញុំសួរនាំសិន ខ្ញុំជាប់មកប្រជុំនៅភ្នំពេញ។
ចំពោះសំនួរថាៈ តើមន្ត្រីជំនាញមានវិធានការបែបណាលើ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”ខណៈកន្លងមកមានអ្នកជំងឺស្លាប់ជាបន្តបន្ទាប់នោះ.?។
ដោយលោក ហួត កល្យាណ រួមនិងលោក សេង បញ្ញាឬទ្ធិ មិនបកស្រាយឡើយត្រង់ចំណុចនេះ.!។
សូមជម្រាបថាៈ ករណីស្លាប់អ្នកជំងឺនៅពេលនេះ វាពុំមែនជាលើកទី១ទេ ពោលគឺច្រើនលើកច្រើនសារមកហើយ!។
បន្ទាប់ពីជនរងគ្រោះទាំងនោះ ទៅទទួលសេវាព្យាបាលនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”។
ប៉ុន្តែរាល់ការស្លាប់របស់ពួកគាត់ មានការលាក់បាំងខ្លះ លេចធ្លាយខ្លះ និងតែងតែមានការ សម្របសម្រួលចូលបុណ្យរាប់ពាន់ដុល្លារ ដើម្បីបញ្ចប់រឿងកុំឱ្យប្ដឹងផ្ដល់.!។
ស្របពេលដែល មន្ត្រីជំនាញសុខាភិបាល ចុះពិនិត្យរកកំហុស”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង” មិនដែលឃើញ!។
សង្ស័យការចុះពិនិត្យទាំងនោះ មើលតែរបាយការណ៍ ដែលខាងមន្ទីរពេទ្យរៀបចំទុកមុន៕