ស្លាប់ 13នាក់របួស5នាក់ក្នុងហេតុការណ៍ឆេះក្លឹបរាត្រីមួយកន្លែងនៅរុស្សុី!

0

 

យ៉ាងហោចណាស់មនុស្ស 13 នាក់បានស្លាប់ និង5នាក់ទៀតរងរបួស នៅក្នុងអគ្គីភ័យនៅក្លឹបរាត្រីមួយកាលពីយប់ថ្ងៃសៅរ៍ ក្នុងទីក្រុង កូស្ត្រូម៉ា Kostroma នៃប្រទេសរុស្ស៊ី ខណៈដែលប៉ូលីសបានឃាត់ខ្លួនបុរសម្នាក់ដែលត្រូវបានគេសង្ស័យថាជាអ្នកដុត។

ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីក្រុមអ្នកស៊ើបអង្កេតថា អគ្គិភ័យប្រហែលជាបានចាប់ផ្តើមឆេះបន្ទាប់ពីបុរសម្នាក់បានបាញ់កាំភ្លើងបាញ់បំផ្ទុះឧបករណ៍ដែលងាយឆេះ។

យោងតាមសាក្សី​ឃើញហេតុការណ៍បាន​និយាយថា បុរស​ជាជនសង្ស័យ ប្រហែល​ជា​ខឹង​សម្បារ ខណៈដែលរូបគាត់មិនត្រូវបានអនុញ្ញាតឲ្យក្នុងក្លឹបរាត្រីម្តងទៀត បន្ទាប់ពីមានបញ្ហានៅក្នុងនោះ។

ក្រុមអ្នកជួយសង្គ្រោះបានជម្លៀសមនុស្សចំនួន 250 នាក់ចេញពីអគារ ខណៈដែលអ្នកពន្លត់អគ្គីភ័យជាង 50 នាក់កំពុងធ្វើការដើម្បីពន្លត់ភ្លើងផងដែរ។

គួរជម្រាបថា Kostroma ជាទីក្រុងមួយដែលមានប្រជាជនប្រហែល 270,000 នាក់ ស្ថិតនៅចម្ងាយ 300 គីឡូម៉ែត្រ (190 ម៉ាយ) ភាគឦសាននៃទីក្រុងម៉ូស្គូ នៅលើច្រាំងទន្លេវ៉ុលកា៕

Leave A Reply

Your email address will not be published.