សម្តេចតេជោ៖ បញ្ជាក់ថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានបញ្ហាសុខភាពឆ្អឹងខ្នងមិនអាចទទួលភ្ញៀវប្រជុំអាស៊ាន!

0

(ភ្នំពេញ) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានសុំការអធ្យាស្រ័យពី ភរិយាប្រមុខរដ្ឋរដ្ឋាភិបាលនានា ដែលនឹងអញ្ជើញមកកម្ពុជា
ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានខាងមុខ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនអាចចេញជួបទទួលស្វាគមន៍បាន ដោយសារបញ្ហាសុខភាព។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា

ពិតជាមានការងឿងឆ្ងល់ច្រើនអំពីការ

អវត្តមានភរិយាខ្ញុំក្នុងពិធីធំៗរយៈពេល

កន្លងមកនិងការប្រជុំអាស៊ាននាពេលខាង

មុខ។

ភរិយាខ្ញុំមានបញ្ហាសុខភាពទាក់ទងដល់

ឆ្អឹងខ្នងដែលគ្រូពេទ្យតម្រូវឲ្យគាត់មិន

អាចអង្គុយយូរបាន។

ខ្ញុំសូមការអធ្យាស្រ័យពីលោកជំទាវភរិយា

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានាដែលនឹងអញ្ជើញមកកម្ពុជានាប៉ុន្មាន

ថ្ងៃខាងមុខដែលភរិយាខ្ញុំមិនអាចចេញ

ទទួលបានដោយសារស្ថិតក្នុងរយៈពេលនៃការព្យាបាល៕

Leave A Reply

Your email address will not be published.