ពិធី​ដង្ហែ​កឋិនទាន​សាមគ្គី​ របស់​ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ឆ្ពោះ​ទៅវត្តព្រះពុទ្ធមុនីរង្សី(ហៅវត្តស្ទឹងក្ដី)​ !

0

ពិធី​ដង្ហែ​កឋិនទាន​សាមគ្គី​ របស់​ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ឆ្ពោះ​ទៅវត្តព្រះពុទ្ធមុនីរង្សី(ហៅវត្តស្ទឹងក្ដី)​

នៅព្រឹកថ្ងៃអាទិត្យ​ ១៣កើត ខែកត្តិក​ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ និងក្រុមគ្រួសារ​ ព្រមទាំងថ្នាក់ដឹកនាំ​ ព្រមទាំងកងកម្លាំង​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ និងបងប្អូន​ញាតិ​មិត្ត​ជាម្ជាស់ផ្ដេីមបុណ្យ​ បានចូលដង្ហែកឋិនទាន​សាមគ្គី​ របស់​ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ឆ្ពោះ​ទៅវត្តព្រះពុទ្ធមុនីរង្សី(ហៅវត្តស្ទឹងក្ដី)​ ស្ថិតនៅភូមិច្រណោម​ ឃុំបុសខ្នុរ​ ស្រុកចំការលេី​ ខេត្តកំពង់ចាម​ ។

ក្នុង​ពិធី​ដង្ហែ​កឋិនទាន​សាមគ្គី​នេះដែរ​ លោកឧត្តមសេនីយ៍ស្នងការ​ក៏បាននាំបច្ច័យដែលទទួលបានពីការចូលរួមចាប់មគ្គផល​តាមកំលាំង​សទ្ធាជ្រះថ្លា​រៀងៗខ្លួន​ យកទៅប្រគេនព្រះសង្ឃជាបច្ច័យកសាងសរុបចំនួន​ ៥១,​៦៨០,០០០រៀល​ ​។

សរុប​ក្នុង​ការចំណាយលេីដំណេីរការណ៍នៃពិធីបុណ្យកឋិនទានសាមគ្គីនេះ​ ចំណាយសរុប​ ១១០,១៦៨,០០០រៀល​ ។

ជាថ្មី​ម្ដងទៀត​ តាំងថ្នាក់ដឹកនាំ​ និងអ្នកផ្ដេីមបុណ្យ​ ព្រមទាំងសហការី​ទាំងអស់​ សូមគោរព​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះ​ឯកឧត្តម​ លោកជំទាវ​ អ្នកឧកញ៉ា​ លោកឧកញ៉ា​ លោក​ លោកស្រី​ នាងកញ្ញា​ ដែលបានអញ្ជេីញចូលរួមដោយផ្ទាល់​ និងការចូលរួមពីចម្ងាយក្នុងកម្មវិធីបុណ្យ​ កឋិនទាន​សាមគ្គី​ បានយ៉ាងអធិកអធម​ និងសូមអនុមោទនាទទួលយកផលានិសង្សតាមកម្លាំងសទ្ធជ្រះថ្លារៀងខ្លួន​ ​🙏🙏🙏

Leave A Reply

Your email address will not be published.