យន្តហោះចម្បាំង៤៤ គ្រឿង នាវាពិឃាត ៤ គ្រឿងរបស់ចិនត្រូវបានប្រទះឃើញនៅជុំវិញកោះតៃវ៉ាន់ទៀតហើយ!
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានតាមដានយន្តហោះចម្បាំងចិនចំនួន ៤៤ គ្រឿង នាវាចម្បាំង ៤ គ្រឿង និងយន្តហោះគ្មានមនុស្សបើកយោធាពីរគ្រឿងនៅជុំវិញកោះតៃវ៉ាន់។
ក្រសួងដដែលបាននិយាយទៀយថា យន្តហោះចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិនសរុបចំនួន ១៥ គ្រឿង និងយន្តហោះគ្មានមនុស្សបើកចំនួន ២ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មធ្យម ដោយបន្ថែមថា យន្តហោះចំនួន ៤ ផ្សេងទៀតបានហោះហើរនៅលើផ្នែកខាងកើតនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លូន។ ខណៈដែល កាំជ្រួចការពារដែនអាកាសរបស់តៃវ៉ាន់ ក៏បានត្រៀមតាមដានយន្តហោះល្បាតទាំងនោះផងដែរ។
គួរជម្រាបថា ប្រទេសចិន បានបង្កើនសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ ដែលខ្លួនចាត់ទុកថាជា “ខេត្តបំបែកខ្លួន” ចាប់តាំងពីប្រធានសភាអាមេរិក Nancy Pelosi បានដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសកោះដែលមានប្រជាជនជាង ២៤ លាននាក់នៅក្នុងខែសីហា។
ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ជា “ខេត្តបំបែក” ទោះបីជាក្រុងតៃប៉ិបានគ្រប់គ្រងខ្លួនឯងតាំងពីឆ្នាំ 1949 ក៏ដោយ។ ទីក្រុងប៉េកាំងបានប្តេជ្ញាថានឹងបង្រួបបង្រួមកោះនេះឡើងវិញ រួមទាំងដោយបង្ខំប្រសិនបើចាំបាច់។
យ៉ាងណាមិញ ក្រៅពីការបង្ហាញពីកម្លាំងយោធា ទីក្រុងប៉េកាំងបានទម្លាក់ចោលចំណាត់ថ្នាក់កិច្ចពិភាក្សាយោធាជាមួយអាមេរិក និងបានផ្អាករាល់កិច្ចសហប្រតិបត្តិការលើបញ្ហាបម្រែបម្រួលអាកាសធាតុ រួមនឹងវិធានការប្រឆាំងចំនួនប្រាំមួយទៀត៕