អ៊ុយក្រែនអះអាងថា បានវាយបណ្តេញទាហានរុស្ស៊ីឲ្យដកថយចម្ងាយជាង 70 គីឡូម៉ែត្រពីទីក្រុង Kyiv!
អ្នកនាំពាក្យក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ថា ទាហានរុស្ស៊ីត្រូវបានដកថយត្រឡប់មកវិញនៅក្នុងតំបន់មួយចំនួន ដែលមានចម្ងាយជាង 70 គីឡូម៉ែត្រ (43.5 ម៉ាយ) ពីរដ្ឋធានី Kyiv ដោយសារ “ប្រតិបត្តិការជោគជ័យ” របស់កងកម្លាំងអ៊ុយក្រែន។
លោក Oleksandr Motuzyanyk បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌ថា ស្ថានភាពប្រតិបត្តិការនៅជួរមុខ នៅក្នុងតំបន់មួយចំនួន អង្គភាពនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីមានចម្ងាយ 35 គីឡូម៉ែត្រ (ប្រហែល 22 ម៉ាយ) ពីទីក្រុង Kyiv ។
នេះជាជោគជ័យដ៏ធំមួយ ក្នុងការវាយបណ្ដេញសត្រូវអោយដកថយ។ ហើយបាននាំមកនូវទុនបម្រុងបន្ថែមជាង 100,000 នាក់ ដែល បច្ចុប្បន្ន ប្រទេសទាំងមូលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងអ្នកឈ្លានពាននេះ។
អ្នកនាំពាក្យដដែលរូបនេះ ក៏បានអះអាងដែរថា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅថ្ងៃទី 24 ខែកុម្ភៈ កងកម្លាំងអ៊ុយក្រែនបានសម្លាប់ “កម្លាំងមនុស្ស” 16,400 នៃកងកម្លាំងរុស្ស៊ី ក៏ដូចជាត្រូវបានបំផ្លាញក្នុងចំណោមរថក្រោះចំនួន 575 ផ្សេងទៀត រថពាសដែកចំនួន 1,640 គ្រឿង ប្រព័ន្ធកាំភ្លើងធំចំនួន 293 គ្រឿង ប្រព័ន្ធរ៉ុក្កែត 91 គ្រឿង។ ប្រព័ន្ធការពារដែនអាកាស ៥១ យន្តហោះ ១១៧ គ្រឿង និងឧទ្ធម្ភាគចក្រ ១២៧ គ្រឿង៕