ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅ អាមេរិក ចាប់ផ្ដើមហើយ ខណៈបក្ស​សាធារណរដ្ឋកំពុងនាំមុខគេ!

0

 

ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅសហរដ្ឋអាមេរិកបានចាប់ផ្ដើមដំណើរការហើយ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ ខណៈលទ្ធផលក៏បានចេញបណ្ដើរៗហើយផងដែរនោះ។

 

នេះយោងតាមលទ្ធផលបឋមដែលបានចេញផ្សាយដោយសារព័ត៌មាន CNN បានឲ្យដឹងថា គិតត្រឹមម៉ោងនេះ គណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ Donald Trump កំពុងនាំមុខគណបក្សប្រជាធិបតេយ្យរបស់លោក ចូ បៃដិន Joe Biden ប្រធានាធិបតីអាមេរិកដែលកំពុងកាន់អំណាចបច្ចុប្បន្ន។

 

គួរជម្រាបថា ការបោះឆ្នោតប្រកួតប្រជែងដណ្ដើមអាសនៈទាំង ៤៣៥ នៅក្នុងសភាតំណាងរាស្ត្រ នៅពេលនេះគណបក្សសាធារណរដ្ឋកំពុងនាំមុខគណបក្សប្រជាធិបតេយ្យក្នុងសំឡេង ១៥៣ ទល់នឹង ៨៧ ។

 

ដោយឡែក សម្រាប់លទ្ធផលបោះឆ្នោតព្រឹទ្ធសភាដែលមាន ១០០ អាសនៈ គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យស្ថិតក្នុងសំឡេងស្មើគ្នាគឺ ៤០ ទល់នឹង ៤០ នៅឡើយ។

 

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ គណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតិ ចូ បៃដិន កំពុងតែគ្រប់គ្រងទាំងរដ្ឋសភា និងព្រឹទ្ធសភា៕

Leave A Reply

Your email address will not be published.