លោក ពូទីន នឹងមិនចូលរួមក្នុងកិច្ចប្រជុំ G20 នៅឥណ្ឌូនេស៊ីទេ!

0

 

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចូលរួមកិច្ចប្រជុំកំពូល G20 របស់មេដឹកនាំពិភពលោកនៅកោះបាលីនាសប្តាហ៍ក្រោយនោះទេ។

 

នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គីយ៍ ឡាវរូវ Sergey Lavrov នឹងដឹកនាំគណៈប្រតិភូរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលនេះ ដែលជាការប្រមូលផ្តុំលើកដំបូងនៃមេដឹកនាំនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលើពិភពលោក ចាប់តាំងពីលោក ពូទីន បានចាប់ផ្តើមសង្រ្គាមរបស់គាត់នៅអ៊ុយក្រែន។

 

ស្ថានទូតរបស់ទីក្រុងមូស្គូក្នុងប្រទេសឥណ្ឌូនេស៊ីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាកម្មវិធីរបស់លោកពូទីន “នៅតែត្រូវបានដំណើរការ” ហើយមេដឹកនាំរុស្ស៊ីអាចចូលរួមក្នុងកិច្ចប្រជុំកំពូលនេះស្ទើរតែទាំងអស់ លើលែងតែលោក ពូទីន។

 

មន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ីមុននេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា លោក Lavrov នឹងតំណាងឱ្យលោកពូទីន នឹងចូលរួមកិច្ចប្រជុំកំពូលមួយក្នុងចំណោមកិច្ចប្រជុំកំពូលនេះ។

 

ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ Joko Widodo នៅដើមសប្តាហ៍នេះបានប្រាប់កាសែត Financial Times ថាគាត់មាន “ការសោកស្ដាយខ្លាំង” ខណៈដែលមេដឹកនាំរុស្ស៊ីនឹងរំលងការជួបជុំនេះ។

 

គួរជម្រាបថា កិច្ចប្រជុំកំពូល G20 ដែលប្រមូលផ្តុំមេដឹកនាំនៃប្រទេសចំនួន 19 និងសហភាពអឺរ៉ុប ត្រូវបានគេរំពឹងថានឹងអាចលុបបំបាត់វិបត្តិនៃសង្រ្គាមអ៊ុយក្រែន ដែលបានជំរុញឱ្យមានការខ្វះខាតស្បៀងអាហារ និងប្រេងឥន្ធនៈជាសកល។

 

យ៉ាងណាមិញ ឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ បានច្រានចោលការអំពាវនាវរបស់បណ្តាប្រទេសលោកខាងលិច និងអ៊ុយក្រែន ឱ្យដកចេញពីប្រទេសរុស្ស៊ី ដោយប្តេជ្ញារក្សាអព្យាក្រឹតភាព និងបញ្ជាក់ពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើសន្តិសុខស្បៀង និងថាមពល។

 

លោក Widodo បានសោកស្ដាយចំពោះភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជុំវិញកិច្ចប្រជុំកំពូល ដែលលោកបាននិយាយថា ត្រូវបានគេសន្មត់ថាផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ច ពោលគឺមិនមែនមានន័យថាជាវេទិកានយោបាយនោះទេ។

 

គួររំលឹកថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូលផងដែរនោះ បាននិយាយពីមុនថា លោកនឹងមិនចូលរួមទេ ប្រសិនបើលោក ពូទីន ចូលរួមក្នុងការជួបជុំនោះ។ ខណៈដែលនៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែមុន សមាជិក 16 នៃ G20 បានគាំទ្រដំណោះស្រាយមួយដោយថ្កោលទោសការប៉ុនប៉ងដាក់បញ្ចូលតំបន់ចំនួន 4 នៃភាគខាងកើតអ៊ុយក្រែនរបស់ទីក្រុងម៉ូស្គូ។ ដោយឡែកសមាជិក G20រួមមាន ចិន ឥណ្ឌា និងអាហ្រ្វិកខាងត្បូង បានអនុប្បវាទក្នុងការបោះឆ្នោតនោះផងដែរ៕

Leave A Reply

Your email address will not be published.