រុស្ស៊ី ដាក់បម្រាមលើមនុស្ស ២០០ នាក់រួមទាំងសាច់ញាតិរបស់មន្ត្រីអាមេរិក មិនឲ្យចូលប្រទេសរុស្សុី!
ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីកំពុងដាក់បម្រាមចូលដល់ជនជាតិអាមេរិកចំនួន ២០០ នាក់ ដែលចាត់ទុកថាជាវិធានការសងសឹក។
ជាការឆ្លើយតបទៅនឹងទណ្ឌកម្មលើបុគ្គលថ្មីបន្ថែម ដែលកំពុងត្រូវបានដាក់បន្តដោយរដ្ឋបាលលោក Biden មិនត្រឹមតែទៅលើមន្ត្រី ឬឥស្សរជនតែប៉ុណ្ណោះទេ ពោលគឺក្នុងចំណោមអ្នកផ្សេងទៀត រួមមានប្អូនស្រីរបស់ប្រធានាធិបតីអាមេរិក Joe Biden និងបងប្អូនពីរនាក់គឺ លេខាធិការសារព័ត៌មានសេតវិមាន Karine Jean-Pierre និងលោក Paul Pelosi ដែលជាប្តីរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi ត្រូវបានដាក់ក្នុងបញ្ជី “បញ្ឈប់” របស់រុស្ស៊ីផងដែរ។
បន្ថែមពីលើនេះ ទណ្ឌកម្មត្រូវបានលើលោក Christopher Cavoli មេបញ្ជាការបញ្ជាការដ្ឋានអឺរ៉ុបរបស់សហរដ្ឋអាមេរិក និងជាមេបញ្ជាការសម្ព័ន្ធមិត្តកំពូលអឺរ៉ុប និងសហរដ្ឋអាមេរិកចំនួនបួនរូប ក្រោមការដឹកនាំរបស់រដ្ឋលេខាធិការការពារជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាមេរិកលោក Deb Haaland។
គួរជម្រាបថា សហរដ្ឋអាមេរិក និងរុស្សុី តែតែងបញ្ចេញបញ្ជីឈ្មោះការដាក់បម្រាម ខណ្ឌកម្មពីនេះពីនោះដាក់គ្នាទៅវិញទៅមកលើមន្ត្រី ឥស្សរជន សិល្បករ កីឡាករ ពាណិជ្ជករ និងជនសុីវិលផងដែរចាប់តាំងពីសង្គ្រាមលុកលុយអ៊ុយក្រែងនៅខែកុម្ភៈមកម្ល៉េះ៕