លោក ឯម​ កុសល​ សមាជិកគណ:​អចិន្ត្រៃយ៍​​​គណបក្ស​ខេត្ត​ អនុប្រធាន​ក្រុម​ការងារ​ចុះជួយស្រុកស្ទឹងត្រង់​​ និងជាប្រធានគណ:កម្មាការ​ (ខ២៧) ប្រធានក្រុមការងារបក្សចុះជូយឃុំទួលសំបួរ​ ដឹកនាំសហការីប្រជុំ​ត្រួតពិនិត្យ​ និងចុះសួរសុខទុក្ខសមាជិកសមាជិកាគណបក្សដែលមានជំងឺ​ និងមានជីវភាពទីទល់ក្រ !

0

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍​ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២​ លោក ឯម​ កុសល​ សមាជិកគណ:​អចិន្ត្រៃយ៍​​​គណបក្ស​ខេត្ត​ អនុប្រធាន​ក្រុម​ការងារ​ចុះជួយស្រុកស្ទឹងត្រង់​​ និងជាប្រធានគណ:កម្មាការ​ (ខ២៧) បានដឹកនាំ​ លោក-លោកស្រីប្រធាន​ អនុប្រធានក្រុមការងារចុះជួយភូមិទាំង០៤​ នៃឃុំទួលសំបួរ​ ក្រុមការងារ​គណបក្សឃុំទួលសំបួរ​ សាខាបក្សភូមិទាំងបួន​ ដេីម្បី​ចូលរួម​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​ និងចុះសួរសុខទុក្ខសមាជិកសមាជិកាគណបក្សដែលមានជំងឺ​ និងមានជីវភាពទីទល់ក្រ ៖

១-ប្រជុំត្រួតពិនិត្យ​ ស្ដីពី​ការធ្វេីបច្ចុប្បន្នភាព​ សមាជិក​សមាជិកា​គណបក្ស​ភូមិទាំងបួន នៃឃុំទួលសំបួរ

២-ណែនាំដល់ក្រុមការងារចុះជួយភូមិទាំង០៤​ ត្រូវចុះត្រួតពិនិត្យការកែតម្រូវឈ្មោះសមាជិកបក្សដែលមានក្នុងបញ្ជី​ និងការចុះឈ្មោះបោះឆ្នោតដល់សមាជិកបក្សថ្មី(សមាជិកបក្សដែលគ្រប់អាយុ,អ្នកចំណូលថ្មី)

៣-ណែនាំនិងពង្រឹង​ ការបន្តធ្វេីបច្ចុប្បន្នភាពសមាជិបក្ស​ ក្រុមបក្សតាមភូមិ​ ឬតំបន់ឡេីងវិញ
​ +ធ្វេីបច្ចុប្បន្នភាពគ្រួសារសមាជិកបក្សដែលទីទល់ក្រ​ ស្រ្តីមេម៉ាយ,កុមារកំព្រា​
+ធ្វេីបច្ចុប្បន្នភាពសមាជិកបក្សដែលស្លាប់​ និងចំណាកស្រុក​ទៅឆ្ងាយ
​ +ធ្វេីបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាព​
+ធ្វេីបច្ចុប្បន្នភាព​សមាជិកគ្រួសារបក្ស​ ក្រុមបក្ស​ និងខ្នងផ្ទះ ។

បន្ទាប់​មក​ ខ្ញុំ​ និងសហការី​ បានចុះសួរសុខទុក្ខសមាជិកសមាជិកាបក្សដែលជាប្រជាពលរដ្ឋទីទល់ក្រចំនួន១០គ្រួសារ​ នៅភូមិស្រែអំពៅ​ និងចុះសួរសុខទុក្ខ​ លោក​ ស៉ិន​ សួរដាល៊ុច​ ជាជំទប់ឃុំ​ ដែកមានជំងឺ​ដុះសាច់ជាប់នៅថ្លេីម ។​

ក្នុងឱកាសនោះដែរ​ ខ្ញុំ​ និងសហការី​ បាននាំអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្ដម​ ហ៊ុន​ ម៉ានិត​ អនុប្រធាន​ទី១​ថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម​ និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់​ ឧបត្ថម្ភ​ដល់÷

​ ១-ឧបត្ថម្ភដល់​ក្រុមការងារ​ គណបក្ស​ឃុំ​ ជារួមមានៈ​ ថវិកា​ ២០មុឺនរៀល​,​ អង្ករ​២៥គីឡូ​,​ មី​ ២កេស​,​ ទឹកក្រូច​ ​២កេស​,​ ទឹកសុទ្ធ​ ២កេស,​ ត្រីខ​ ២យួរ​,​ ម៉ាស់​ ៦ប្រអប់​​ និងសាប៊ូ​លាងដៃ​ ១កេស​

២-ឧបត្ថម្ភ​ដល់លោកប្រធានសាខាបក្សភូមិទាំងបួន​ ក្នុងម្នាក់ៗ​ទទួល​បាន​ ថវិកា​ ១០មុឺនរៀល​,​ មី​ ១កេស​,​ ទឹកក្រូច​ ១កេស​,​ ទឹកសុទ្ធ​ ១កេស​,​ ត្រីខ​ ១យួរ​,​ ម៉ាស់​ ២ប្រអប់​ និងសាប៊ូ​លាងដៃ​ ១យួរ​

៣-ឧបត្ថម្ភ​ដល់សមាជិកសមាជិកាបក្សដែលមានជីវភាពក្រីក្រ​ ចំនួន១០គ្រួសារ​នៅភូមិស្រែអំពៅ​ ដោយក្នុងមួយគ្រួសារទទួលបាន​ ថវិកា​ ៥មុឺនរៀល​,​ អង្ករ​ ២៥គីឡូ​,​ មី​ ១កេស,​ ទឹកសុទ្ធ​ ១កេស,​ ទឹកត្រី​ ១យួរ​,​ ទឹកសុីអុី​ ១យួរ​ ត្រីខ​ ១យួរ​,​ ម៉ាស់​ ១ប្រអប់​ និងសាប៊ូ​លាងដៃ​ ១យួរ​

៤-​ឧបត្ថម្ភ​ដល់លោក​ សុិន​ សួដឺលុច​ ជាប្រធានស្នាក់ការបក្ស​ ដែលមានជំងឺដុះសាច់ជាប់ថ្លេីម នូវថវិកា​ ២០មុឺនរៀល​,​ មី​ ១កេស,​ ទឹកក្រូច​ ១កេស,​ ទឹកសុទ្ធ​ ១កេស,​ ត្រី​ ខ​ ១យួរ​ និងម៉ាស់​ ២ប្រអប់​

​ ៥-ឧបត្ថម្ភ​ដល់កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទួលសំបួរ​ នូវថវិកា​ ២០មុឺនរៀល​,​ អង្ករ​ ៣៥គីឡូ​,​ ទឹកក្រូច​១កេស,​ ទឹកសុទ្ធ​១កេស,​ ត្រីខ​ ៤យួរ​ និងម៉ាស់៤ប្រអប់​ ។*

សរុបជាថវិកាក្នុងការចំណាយ​ ៤,៤១០,០០០៛​ ៕

Leave A Reply

Your email address will not be published.