មនុស្ស​៦នាក់ស្លាប់ និង​របួស​៨១​នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅរាជធានីទួរគី!

0

យ៉ាងហោចណាស់មនុស្ស ៦ នាក់ត្រូវបានសម្លាប់ និង ៨១ នាក់ផ្សេងទៀតបានរងរបួស ខណៈដែលការផ្ទុះមួយបានកក្រើកនៅលើផ្លូវថ្មើរជើងដ៏មមាញឹកមួយនៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ដែលប្រធានាធិបតី Recep Tayyip Erdogan បានហៅការវាយប្រហារដោយគ្រាប់បែកនេះថាជាអំពើ “ភេរវកម្ម” ។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើង កាល​ពី​ថ្ងៃ​អាទិត្យ វេលាម៉ោង ៤ល្ងាច នៅ​លើ​វិថី Istiklal ក្នុងសង្កាត់ Beyoglu នៃទីក្រុងធំជាងគេរបស់ប្រទេសទួរគី ដែលមានមនុស្សកកកុញជាធម្មតានៅចុងសប្តាហ៍ជាមួយនឹងអ្នកដើរទិញឥវ៉ាន់ ភ្ញៀវទេសចរ និងក្រុមគ្រួសារ។

ថ្លែងមុនពេលចាកចេញទៅកិច្ចប្រជុំកំពូលក្រុមប្រទេស (G20) នៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអាទិត្យ លោក Erdogan បាននិយាយថា ការផ្ទុះនេះគឺជា “ការវាយប្រហារក្បត់ជាតិមួយ” ហើយបានសន្យាថាជនល្មើសនឹងត្រូវបានផ្តន្ទាទោស។

លោក Erdogan និយាយថា”ប្រជាជនរបស់យើងអាចធានាបានថា ពិរុទ្ធជនដែលនៅពីក្រោយការវាយប្រហារនេះនឹងត្រូវទទួលទោស ដូចដែលពួកគេសមនឹងទទួលបាន” ។

យ៉ាងណាមិញ ព័ត៌មានលម្អិតអំពីហេតុការណ៍ផ្ទុះមួយនេះនៅមិនទាន់បញ្ជាក់បន្ថែមពីរដ្ឋាភិបាលនៅឡើយទេ៕

Leave A Reply

Your email address will not be published.