ចាប់ខ្លួនបានហើយ ជនសង្ស័យដែលបំផ្ទុះគ្រាប់បែក នៅរដ្ឋធានីអ៊ីស្តង់ប៊ុលទួរគី!

0

យោងតាមមន្ត្រីប៉ូលិសតួកគី បានឲ្យដឹងថាៈ មុននេះបន្តិចប៉ូលិសបានចាប់ខ្លួនជនសង្ស័យម្នាក់ជាស្ត្រី ពាក់ព័ន្ធ បំផ្ទុះគ្រាប់បែក នៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុល បណ្តាលឲ្យមនុស្សយ៉ាងតិច ៨នាក់ស្លាប់ និង៨១នាក់ផ្សេងទៀតរងរបួស។

រដ្ឋមន្ត្រីមហាផ្ទៃ លោក សូឡីមែន សយលូ Suleyman Soylu បានប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃចន្ទនេះថា ជនសង្ស័យដែលកំពុងជាប់ឃុំគឺជា “អ្នកដែលបានបំផ្ទុះគ្រាប់បែក” នៅលើផ្លូវដ៏មមាញឹកនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសទួរគី។

លោក Soylu បានស្តីបន្ទោសទៅលើពលករឃឺដ (PKK) ចំពោះការបំផ្ទុះកាលពីថ្ងៃអាទិត្យនៅលើវិថី Istiklal ដោយនិយាយថា “ការវាយតម្លៃរបស់យើងបានឲ្យដឹងថាការវាយប្រហារភេរវកម្មដ៏សាហាវនេះបានមកពី Ayn al-Arab នៅភាគខាងជើងប្រទេសស៊ីរី”។

លោកបានបន្តថា”យើងនឹងសងសឹកអ្នកទាំងឡាយណា ដែលទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មដ៏សាហាវនេះ”។

ទោះជាយ៉ាងណា មកទល់នឹងម៉ោងនេះ នៅមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះនៅឡើយទេ។

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan កាលពីថ្ងៃអាទិត្យបានពណ៌នាការផ្ទុះថាជា “ការក្បត់” ហើយបាននិយាយថាវាជា “ភេរវកម្ម” ។

ថ្លែងមុនពេលចាកចេញទៅកិច្ចប្រជុំកំពូលក្រុម G20 ក្នុងប្រទេសឥណ្ឌូនេស៊ី លោក Erdogan ក៏បាននិយាយបង្ហើបថា “ស្ត្រីម្នាក់បានចូលរួម” នៅក្នុងការវាយប្រហារនេះផងដែរ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក ប៊ែឃឺ ប៊ូស្តេក Bekir Bozdag បានប្រាប់ទូរទស្សន៍ A Haber ថាៈ ស្ត្រីជនសង្ស័យរូបនេះ ត្រូវបានគេឃើញអង្គុយនៅលើកៅអីមួយនៅលើផ្លូវ Istiklal Avenue អស់រយៈពេលជាង ៤០ នាទី។
ហើយការផ្ទុះបានកើតឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីនាងក្រោកចេញដោយទុកកាបូបមួយចោលនៅទីនោះ។

យ៉ាងណាមិញ មិនមានព័ត៌មានលម្អិតអំពីស្រ្តីជនជាជនសង្ស័យម្នាក់នេះនៅឡើយទេ។

គួរជម្រាបថាៈ អ៊ីស្តង់ប៊ុល ជាទីក្រុងមួយក្នុងចំនោមទីក្រុងធំៗដ៏ទៃទៀត របស់ប្រទេសទួរគី ។
ដែលជាគោលដៅ របស់ពួកបំបែកខ្លួនឃឺដ ISIL និងក្រុមផ្សេងទៀត រួមទាំងការវាយប្រហារជាបន្តបន្ទាប់នៅក្នុងឆ្នាំ 2015 និង 2016៕ចាប់ខ្លួនបានហើយ ជនសង្ស័យដែលបំផ្ទុះគ្រាប់បែក នៅរដ្ឋធានីអ៊ីស្តង់ប៊ុលទួរគី!

យោងតាមមន្ត្រីប៉ូលិសតួកគី បានឲ្យដឹងថាៈ មុននេះបន្តិចប៉ូលិសបានចាប់ខ្លួនជនសង្ស័យម្នាក់ជាស្ត្រី ពាក់ព័ន្ធ បំផ្ទុះគ្រាប់បែក នៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុល បណ្តាលឲ្យមនុស្សយ៉ាងតិច ៨នាក់ស្លាប់ និង៨១នាក់ផ្សេងទៀតរងរបួស។

រដ្ឋមន្ត្រីមហាផ្ទៃ លោក សូឡីមែន សយលូ Suleyman Soylu បានប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃចន្ទនេះថា ជនសង្ស័យដែលកំពុងជាប់ឃុំគឺជា “អ្នកដែលបានបំផ្ទុះគ្រាប់បែក” នៅលើផ្លូវដ៏មមាញឹកនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសទួរគី។

លោក Soylu បានស្តីបន្ទោសទៅលើពលករឃឺដ (PKK) ចំពោះការបំផ្ទុះកាលពីថ្ងៃអាទិត្យនៅលើវិថី Istiklal ដោយនិយាយថា “ការវាយតម្លៃរបស់យើងបានឲ្យដឹងថាការវាយប្រហារភេរវកម្មដ៏សាហាវនេះបានមកពី Ayn al-Arab នៅភាគខាងជើងប្រទេសស៊ីរី”។

លោកបានបន្តថា”យើងនឹងសងសឹកអ្នកទាំងឡាយណា ដែលទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មដ៏សាហាវនេះ”។

ទោះជាយ៉ាងណា មកទល់នឹងម៉ោងនេះ នៅមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះនៅឡើយទេ។

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan កាលពីថ្ងៃអាទិត្យបានពណ៌នាការផ្ទុះថាជា “ការក្បត់” ហើយបាននិយាយថាវាជា “ភេរវកម្ម” ។

ថ្លែងមុនពេលចាកចេញទៅកិច្ចប្រជុំកំពូលក្រុម G20 ក្នុងប្រទេសឥណ្ឌូនេស៊ី លោក Erdogan ក៏បាននិយាយបង្ហើបថា “ស្ត្រីម្នាក់បានចូលរួម” នៅក្នុងការវាយប្រហារនេះផងដែរ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក ប៊ែឃឺ ប៊ូស្តេក Bekir Bozdag បានប្រាប់ទូរទស្សន៍ A Haber ថាៈ ស្ត្រីជនសង្ស័យរូបនេះ ត្រូវបានគេឃើញអង្គុយនៅលើកៅអីមួយនៅលើផ្លូវ Istiklal Avenue អស់រយៈពេលជាង ៤០ នាទី។
ហើយការផ្ទុះបានកើតឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីនាងក្រោកចេញដោយទុកកាបូបមួយចោលនៅទីនោះ។

យ៉ាងណាមិញ មិនមានព័ត៌មានលម្អិតអំពីស្រ្តីជនជាជនសង្ស័យម្នាក់នេះនៅឡើយទេ។

គួរជម្រាបថាៈ អ៊ីស្តង់ប៊ុល ជាទីក្រុងមួយក្នុងចំនោមទីក្រុងធំៗដ៏ទៃទៀត របស់ប្រទេសទួរគី ។
ដែលជាគោលដៅ របស់ពួកបំបែកខ្លួនឃឺដ ISIL និងក្រុមផ្សេងទៀត រួមទាំងការវាយប្រហារជាបន្តបន្ទាប់នៅក្នុងឆ្នាំ 2015 និង 2016៕

Leave A Reply

Your email address will not be published.