រុស្ស៊ីបដិសេធចំពោះព័ត៌មានថា លោក Lavrov ឈឺចូលមន្ទីរពេទ្យ ខកខានក្នុងកិច្ចប្រជុំកំពូល G-20 នៅកោះបាលី!

0

ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទបានបដិសេធរបាយការណ៍ពីសារព័ត៌មានអន្តរជាតិ ដែលអះអាងថា រដ្ឋមន្ត្រីការបរទេស លោក Sergey Lavrov ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ នៅមុនកិច្ចប្រជុំកំពូល G-20 នៅទីក្រុងបាលីប្រទេសឥណ្ឌូនេស៊ី។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ីលោកស្រី Maria Zakharova បាន​និយាយ​តាម Telegram ថា
“Sergey Viktorovich និងខ្ញុំកំពុងអានកាសែតនៅទីនេះនៅប្រទេសឥណ្ឌូនេស៊ី ហើយយើងមិនជឿភ្នែករបស់យើងទេ៖ វាប្រែថាគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ នេះ​សរបញ្ជាក់ឲ្យឃើញថា វាជា​ព័ត៌មានការ​ក្លែង​ក្លាយ​”។

ក្រោយមក លោកស្រី Zakharova បានបង្ហោះវីដេអូរបស់លោក Lavrov ឆ្លើយតបនឹងរបាយការណ៍ថាគាត់កំពុងសម្រាកនៅមន្ទីរពេទ្យ។

លោក Lavrov បាននិយាយ​ក្នុង​វីដេអូថា «អស់​រយៈ​ពេល​ប្រហែល​ដប់​ឆ្នាំ​មក​ហើយ ដែល​ពួក​គេ​បាន​សរសេរ​អំពី​ប្រធានាធិបតី​របស់​យើង​ថា​គាត់​មាន​ជំងឺ។ តើនេះវា​ជា​ការ​Prank ឬជា​រឿង​ថ្មី​ក្នុង​រឿង​នយោបាយ​របស់ពួកលោកខាងលិច?»។ “ដើម្បីឱ្យមានភាពស្មោះត្រង់ជាងមុន សូមកាសែតលោកខាងលិចមេត្តាសរសេរការពិត នៅក្នុងរបាយការណ៍របស់ពួកគេ មិនកំណត់របាយការណ៍ដោយទស្សនៈតែមួយនោះទេ” ។

គួរជម្រាបថា ទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) ដែលដកស្រង់សម្តីមន្ត្រីឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃចន្ទថា លោក Lavrov វ័យ72ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយជម្ងឺគាំងបេះដូង បន្ទាប់ពីបានមកដល់កោះបាលីសម្រាប់កិច្ចប្រជុំកំពូលក្រុមចំនួន 20 ។

យ៉ាងណាមិញ អភិបាលខេត្តបាលី លោក Wayan Koster បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោក Lavrov បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ហើយថាលោកមានសុខភាពល្អណាស់៕

Leave A Reply

Your email address will not be published.