ប៉ូលីសទួរគីបានបង្ហាញអត្តសញ្ញាណស្ត្រីជាជនសង្ស័យនៅពីក្រោយការបំផ្ទុះដ៏សាហាវនៅអ៊ីស្តង់ប៊ុល!

0

ជាការពិតណាស់ កាលពីថ្ងៃចន្ទ កងកម្លាំងសន្តិសុខប្រទេសទួរគី បានចាប់បានជនសង្ស័យម្នាក់ដែលគិតថាជាអ្នកនៅពីក្រោយការបំផ្ទុះដ៏សាហាវនៅលើវិថី Istiklal Avenue នៃទីក្រុងអ៊ីស្តង់ប៊ុល។

ក្រុមប៉ូលីសអ៊ីស្តង់ប៊ុល បានកំណត់អត្តសញ្ញាណជនសង្ស័យជាស្ត្រីដោយផ្អែកលើរូបរាងកាយរបស់នាង ដោយកំណត់តាមរយៈរូបភាពដែលថតបាននៅលើកាមេរ៉ាសុវត្ថិភាពនៅជិតកន្លែងនៃការផ្ទុះ ដែលបានសម្លាប់មនុស្ស ៦ នាក់ និងរបួស ៨១ នាក់នៅលើផ្លូវថ្មើរជើងដ៏មមាញឹក។

ស្ត្រីជាជនសង្ស័យដែលផ្លូវបានរត់គេចខ្លួន បន្ទាប់ពីត្រូវបានកំណត់ផងដែរនោះ ក្រោយមកនាងត្រូវបានឃាត់ខ្លួននៅក្នុងការវាយឆ្មក់ពេញមួយ នៅពេលយប់ដោយកងកម្លាំងប្រឆាំងភេរវករ នៅឯកន្លែងលាក់ខ្លួននៅក្នុងស្រុក Kucukcekmece ដែលស្ថិតនៅភាគខាងលិចនៃកន្លែងវាយប្រហារ។

សូមជម្រាបថា ជនសង្ស័យដែលមានឈ្មោះដើមថា A.A. ជាជនជាតិស៊ីរី អាយុ ២៣ ឆ្នាំ ដែលបានលួចចូលមកកាន់ប្រទេស កាត់តំបន់ Afrin ភាគពាយព្យនៃប្រទេសស៊ីរី៕

Leave A Reply

Your email address will not be published.