ក្លឹបបិសាចក្រហម គ្រោងពិន័យ CR7 ជាប្រាក់១លានផោន!
Manchester United កំពុងពិចារណាបញ្ចប់កិច្ចសន្យារបស់ Cristiano Ronaldo បន្ទាប់ពីបទសម្ភាសន៍ដ៏ក្តៅគគុករបស់គាត់ជាមួយ Piers Morgan ថ្មីៗនេះ។
ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំរូបនេះ បានចេញមុខបកអាក្រាតក្លឹបបិសាចក្រហម ដោយចោទប្រកាន់ថា កំពុងព្យាយាមបង្ខំគាត់ឲ្យចាកចេញ និងបានរិះគន់អ្នកចាត់ការលោក Erik ten Hag ថា”មិនមានការគោរព”សម្រាប់គាត់។
ទោះជាយ៉ាងណា Man United បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយនិយាយថា ពួកគេនឹង “ពិចារណាលើការឆ្លើយតបរបស់ពួកគេបន្ទាប់ពីការពិតត្រូវបានលាតត្រដាង” នៅចុងសប្តាហ៍នេះ។
គួរជម្រាបថា យ៉ាងហោចណាស់ Ronaldo ត្រូវបានគេរំពឹងថានឹងត្រូវពិន័យប្រាក់ឈ្នួលពីរសប្តាហ៍ដែលមានចំនួនប្រហែល ១ លានផោនចំពោះការអាក់ខានកា រហ្វឹកហាត់នៅឯក្លឹប។ ប៉ុន្តែម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យរូបនេះ បានអះអាងថា ការខកខានភាគច្រើននៃ pre-season គឺដោយសារតែកូនស្រីរបស់គាត់មានជំងឺ។
យោងតាមសារព័ត៌មាន The Telegraph Ronaldo ហាក់ដូចជាបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីលុបចោលកិច្ចសន្យារបស់គាត់នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាដើមឆ្នាំក្រោយនេះ៕