កិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម!
កំពង់ចាម៖ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត កងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្ត ក្រោមរបៀបវារ: ដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំវិសាមញ្ញលើកទី១១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។
៤. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការរៀបចំគម្រោងខេត្ត ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។
៥.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៦.បញ្ហាផ្សេងៗ។