លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណេីរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ!
ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខ្ញុំឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណេីរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិជាស៉ីមកំចាយមារ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ ខេត្តព្រៃវែង ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្ដម លោកជំទាវ សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ធសភា រាជរដ្ឋាភិបាល ឯកឧត្ដម រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ ឯកឧត្ដម-លោកជំទាវ ប្រតិភូអមដំណើរ លោកឧកញ៉ា សប្បុរសជន ឯកឧត្ដម លោកជំទាវ ភ្ញៀវកិត្តិយស ឯកឧត្ដម លោក លោកស្រី សមាជិកក្រុមប្រឹក្សាសាកលវិទ្យាល័យ សាស្រ្តាចារ្យ និស្សិតដែលទទួលជ័យលាភី៕