UN បានរកឃើញពីការធ្វើទារុណកម្មអ្នកទោសសង្គ្រាម ក្នុងអំឡុងពេលជម្លោះក្នុងប្រទេសអ៊ុយក្រែន!

0

 

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បាននិយាយថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានធ្វើទារុណកម្មអ្នកទោសសង្គ្រាម ក្នុងអំឡុងពេលជម្លោះក្នុងប្រទេសអ៊ុយក្រែន ដោយលើកឡើងនៃការធ្វើបាប រួមទាំងការវាយដំ ការប្រើភ្លើងឆក់ និងការបង្ខំឱ្យអាក្រាតកាយ។

 

ការរកឃើញរបស់ក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅអ៊ុយក្រែនរបស់ OHCHR គឺផ្អែកលើការសម្ភាសន៍ជាមួយអ្នកទោសសង្គ្រាមជាង 100 នាក់ (POWs) នៅផ្នែកម្ខាងនៃសង្រ្គាម ដែលនឹងអូសបន្លាយដល់ខែទីប្រាំបួនឆាប់ៗនេះ។

 

កាលពីថ្ងៃអង្គារ ការិយាល័យបានអំពាវនាវឱ្យទីក្រុង Kyiv និងទីក្រុងមូស្គូ ដែលជាភាគីនៃអនុសញ្ញាទីក្រុងហ្សឺណែវ ដែលកំណត់ច្បាប់សង្រ្គាម រួមទាំងការប្រព្រឹត្តចំពោះ POWs ឱ្យ “ស៊ើបអង្កេត និងកាត់ទោសរាល់ការចោទប្រកាន់អំពីការរំលោភបំពាន” ។

 

លោក Matilda Bogner ប្រធានបេសកកម្មត្រួតពិនិត្យបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា “ភាគច្រើន” នៃអ្នកទោសអ៊ុយក្រែន 159 នាក់ដែលត្រូវបានសម្ភាសបានរាយការណ៍ពីការធ្វើទារុណកម្ម និងការធ្វើបាបយ៉ាងព្រៃផ្សៃ។

 

អ្នកទោសជាបុរស​ម្នាក់​ក្នុងចំនោមអ្នករាប់រយនាក់ ដែល​ត្រូវ​ឃុំខ្លួន​ក្បែរ​ទីក្រុង Olenivka នៃ​តំបន់ Donetsk ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​ថា ទាហានរុស្ស៊ី «បាន​ភ្ជាប់​ខ្សែភ្លើង» ទៅនឹង​ប្រដាប់ភេទ និង​ច្រមុះ និង​ឆក់​ខ្សែភ្លើងអ្នកទោសក្នុងការបង្ខំសួរចម្លើយ។

 

ជាមួយគ្នានោះ អ្នកទោសជនជាតិអ៊ុយក្រែនផ្សេងទៀតបានរៀបរាប់ថាពួកគេត្រូវបានចាក់ បាញ់ដោយកាំភ្លើងដ៏គួរភ័យខ្លាចបំផុត ខ្លះត្រូវចង ព្យួរដៃ និងជើង និងដុតជាមួយបារីក៏មាន។

 

ចំណែកនៅខាងអ៊ុយក្រែនវិញ លោក Bogner បានរាយការណ៍ថា “អ៊ុយក្រែនក៏រងការចោទប្រកាន់ថាបានប្រហារជីវិតអ្នកទោសរុស្ស៊ី 175 នាក់ដែលត្រូវបានឃុំខ្លួនដោយកងកម្លាំងរបស់ Kyiv ក្នុងចំណោមការរំលោភបំពានផ្សេងទៀតផងដែរ។

 

ទោះជាយ៉ាងណា ទាំងភាគីទីក្រុងមូស្គូ និងទីក្រុងកៀវ សុទ្ធតែបានបដិសេធ រាល់ការចោទប្រកាន់របស់ OHCHR ខណៈដែល រាល់ចម្លើយនៃអ្នកទោសទាំងអស់ត្រូវបានស៊ើបអង្កេត ចងក្រងជាឯកសារផ្លូវច្បាប់រួចរាល់ហើយដែរ៕

Leave A Reply

Your email address will not be published.