សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការលាងលុយខ្មៅ!

0

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ប្រធាន គ.ស.ហ មានប្រសាសន៍ស្វាគមន៍ថា កិច្ចប្រជុំនាពេលព្រឹកនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យអំពីលទ្ធផលនៃសេចក្តីសម្រេចរបស់មហាសន្និបាទក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATE) លើរបាយការណ៍វឌ្ឍនភាពជុំទី១០ របស់កម្ពុជា ព្រមទាំងដាក់ចេញនូវទិសដៅកាងារបន្តទៀត ដើម្បីត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់ការចុះដោះស្រាយការងារនៅអំឡុងខែមករា ឆ្នាំ២០២៣ ខាងមុខ ដើម្បីសំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះ FATF នាពេលខាងមុខ។

សម្ដេចក្រឡាហោម ក៏បានលើកឡើងថា ផ្អែកតាមរបាយការណ៍បឋមដែលសម្ដេចទទួលបានជាបន្ដបន្ទាប់ពី ធនាគារជាតិនៃកម្ពុជា និងអ្នកពាក់ព័ន្ធ កម្ពុជាបានរៀបចំរបាយការណ៍វឌ្ឍនភាពជុំទី១០ របស់ខ្លួន និងបានដាក់ជូន FATF បានទាន់ពេលវេលា ដោយក្នុងរបាយការណ៍នេះ បានរំលិចឱ្យឃើញពីវឌ្ឍនភាពល្អប្រសើរ ប្រហាក់ប្រហែលនឹងវឌ្ឍនភាពជុំទី០៩ ហើយមហាសន្និបាទ FATF កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ថា កម្ពុជា បានអនុវត្តបានពេញលេញនូវផែនការសកម្មភាពទាំងអស់ ដែលនៅសេសសល់ និងបានសម្រេចឱ្យមានការចុះធ្វើ On-site Visit នៅក្នុងខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ប្រធាន គ.ស.ហ បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាម គ.ស.ហ សម្ដេចក្រឡាហោម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហការល្អរបស់ គ.ស.ហ នៃក្រសួង-ស្ថាប័ន្ឋ និងយុទ្ធនាការពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំធ្វើការងារយ៉ាងសកម្ម ទាំងថ្ងៃ ទាំងយប់ រហូតដល់សម្រេចបានលទ្ធជាវិជ្ជមានល្អប្រសើរជាបន្ដបន្ទាប់នេះ ផងដែរ។

លើសពីនេះ សម្ដេចក្រឡាហោម ក៏បានបន្ថែមថា ការសម្រេចរបស់ FATF ឱ្យមានការធ្វើ On-site Visit សម្រាប់កម្ពុជាមិនត្រឹមតែជាជោគជ័យក្នុងជំហ៊ានដ៏សំខាន់មួយសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែជាឱកាសមាសដ៏កម្រសម្រាប់កម្ពុជា ដើម្បីឈានខ្លួនទៅរកការដកចេញពីបញ្ជីប្រផេះ ដែលជាគោលចុងក្រោយ នៃបេសកម្មរបស់ គ.ស.ហ។ សម្ដេច បន្ដថា ការចុះ On-site Visit នាពេលខាងមុខនេះ គឺជាដំណាក់កាលចុងក្រោយនូវក្នុងក្របខ័ណ្ឌ នៃនិតិវិធីរបស់ FATF មុនសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ខ្លួន៕

Leave A Reply

Your email address will not be published.