Ronaldo នឹងចូលនិវត្តន៍ ប្រសិនបើព័រទុយហ្គាល់ឈ្នះ World Cup!

0

កីឡាករ Cristiano Ronaldo បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា គាត់នឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់ប្រសិនបើប្រទេសព័រទុយហ្គាល់របស់លោក ឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ 2022 ។

កំពូលខ្សែប្រយុទ្ធ Ronaldo បាននិយាយនៅក្នុងបទសម្ភាសន៍ទូរទស្សន៍ជាមួយអ្នកកាសែត និងជាពិធីករទូរទស្សន៍អង់គ្លេស Piers Morgan ថា “100%” គាត់នឹងព្យួរស្បែកជើងរបស់ CR7 របស់គាត់ប្រសិនបើក្រុមជម្រើសជាតិរបស់គាត់ឈ្នះពានបាល់ទាត់ពិភពលោក នៅប្រទេសកាតា។

ប្រធានក្រុមព័រទុយហ្គាល់រូបនេះ បាននិយាយថា ក្រុមរបស់លោក មិនមែនជាក្រុមដែលអន់នាពេលខាងមុខនោះទេ ហើយគាត់គិតថាប្រទេសបារាំងគឺជាគូប្រជែងដ៏ស្វិតស្វាញបំផុត។

ម្ចាស់ពាន Ballon d’Or 5សម័យរូបនេះ កំពុងស្ថិតក្នុងតំណែងទីពីររបស់គាត់នៅ Manchester United បន្ទាប់ពីលេងឱ្យ Real Madrid និង Juventus ជាច្រើនរដូវកាល។

Ronaldo បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលរកបាន 700 គ្រាប់របស់ក្លឹបកាលពីខែមុន នៅពេលដែលគាត់បានស៊ុតបញ្ចូលទីទល់នឹង Everton ក្នុងការប្រកួតក្របខ័ណ្ឌ English Premier League ៕

Leave A Reply

Your email address will not be published.