បុរស ៣នាក់ ត្រូវជាប់ពន្ធនាគារអស់មួយជីវិត ចំពោះករណីធ្លាក់យន្តហោះ MH17!

0

បុរសបីនាក់ត្រូវបានតុលាការប្រទេសហូឡង់ការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធករណីធ្លាក់យន្តហោះម៉ាឡេស៊ី MH17 នៅភាគខាងកើតអ៊ុយក្រែនក្នុងឆ្នាំ 2014 ខណៈដែលម្នាក់ត្រូវបានរួចទោស កាលពីថ្ងៃព្រហស្បតិ៍។

ជនជាតិរុស្ស៊ីលោក Sergey Dubinskiy និង Igor Girkin ក៏ដូចជាជនជាតិអ៊ុយក្រែនលោក Leonid Kharchenko ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទបង្កការធ្លាក់យន្តហោះដែលបណ្តាលឱ្យជនស៊ីវិលចំនួន 298 នាក់ស្លាប់ ខណៈដែលជនជាតិរុស្ស៊ីម្នាក់ទៀតឈ្មោះ Oleg Pulatov ត្រូវបានរួចផុតពីការចោទប្រកាន់ទាំងអស់។

ជនត្រូវចោទ Dubisnky, Girkin និង Kharchenko ក៏ត្រូវបានបញ្ជាឱ្យបង់ប្រាក់ជាង 16 លានអឺរ៉ូ (16.5 លានដុល្លារ) ជាសំណងដល់សាច់ញាតិរបស់ជនរងគ្រោះផងដែរ។

គួររំលេឹថា ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ពីទីក្រុង Amsterdam ទៅកាន់ទីក្រុង Kuala Lumpur ត្រូវបានបាញ់ទម្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី 17 ខែកក្កដា ឆ្នាំ 2014 ។ មនុស្ស 298 នាក់នៅលើយន្តហោះត្រូវបានសម្លាប់ រួមទាំងពលរដ្ឋហូឡង់ 196 នាក់ផងដែរ។

ទីក្រុងឡាអេបានបញ្ជាក់ផងដែរថា ជើងហោះហើរ MH17 ត្រូវបានបាញ់ទម្លាក់ដោយកាំជ្រួច Buk ផលិតដោយរុស្ស៊ី ដែលបានបាញ់ចេញពីតំបន់ Pervomaisky ក្នុងតំបន់ Kharkiv៕

Leave A Reply

Your email address will not be published.