កូរ៉េខាងជើងបាញ់មីស៊ីលអន្តរទ្វីប ICBM ធ្លាក់ចូលដីជប៉ុន!
Reuters: យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា ខ្លួនចាប់បានសញ្ញានៃការធ្វើតេស្ដមីស៊ីលបាលិស្ទីគ មួយគ្រាប់របស់កូរ៉េខាងជើង នៅថ្ងៃសុក្រនេះ ក្នុងទិសដៅឆ្ពោះទៅកាន់ទិសខាងកើត ហើយដែលមីស៊ីលនេះទំនងជាប្រភេទមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM។
កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក៏បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីមួយគ្រាប់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងព្រមាន ចាត់វិធានការយោធាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់ ប្រសិនបើសហរដ្ឋអាមេរិកបង្កើនវត្តមានយោធា ឬសព្វាវុធនៅក្នុង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ តួយ៉ាងដូចជាកូរ៉េខាងត្បូង និងជប៉ុន។
ដោយឡែកថ្ងៃនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគម្តងទៀត ដែលនេះជាការបាញ់តេស្ដលើកទី២ នៅក្នុងរយៈពេល ២ថ្ងៃ នៅចំពោះមុខ ការព្រួយបារម្ភកាន់តែខ្លាំងថា ទីក្រុងព្យុងយ៉ាងអាចធ្វើអាវុធអាវុធនុយក្លេអ៊ែរឡើងវិញឆាប់ៗនេះ៕