ឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំងចុះពិនិត្យរថយន្តដឹកគ្រឿងក្នុងមាន់គ្មានច្បាប់អនុញ្ញាតនិងឲ្យបង្កើតគណៈកម្មការដុតកម្ទេចចោល !

0

ខេត្តកំពង់ឆ្នាំង ឯកឧត្តម  អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រោយពីពិនិត្យ គ្រឿងក្នុងមាន់ដែលដឹកតាមរថយន្តសាំយ៉ុងគ្មានលិខិតអនុញ្ញាតរួចមក ក៏បានចាត់តាំងឲ្យបង្កើតគណៈកម្មការចម្រុះដើម្បីធ្វើការដុតកំទេចចោល។

លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុខព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់  និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីយប់ថ្ងៃ ទី១៩ខែវិច្ឆិកា ឆ្នាំ២០២២សមត្ថកិច្ចនគរបាលសេដ្ឋកិច្ច និងមន្ត្រីជំនាញបានចាប់ឃាត់ខ្លួនរថយន្តសាំយ៉ុងមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2M 3047 ដែលបានធ្វើការឆែកឆេរពិនិត្យឃើញមានកោះមាន់ និងគ្រឿងក្នុងមាន់ចំនួន៣៤៥បាវស្មើនឹងប្រមាណ៥តោន។

ការដឹក ជញ្ជូនគ្រឿងមាន់គ្មានលិខិតអនុញ្ញាតបែបនេះ ត្រូវបានយកមករក្សាទុកនៅ ការិយាល័យផលិតកម្មនិងបសុព្យាបាល

នៅព្រឹកថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២២ ដដែលក្រោយពីព្រះរាជមអាជ្ញាបានធ្វើការពិនិត្យរួច បានអនុញ្ញាតឲ្យរៀបចំង្កើតគណៈកម្មការដើម្បីធ្វើការដុតកម្ទេចចោល កោះ និង គ្រឿងក្នុងមាន់ទាំងនោះ

ចំណែកឯរថយន្តត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕

Leave A Reply

Your email address will not be published.