តោះ! មកដឹងពីតម្លៃបាល់ទាត់សម្រាប់ព្រឹត្តិការណ៍ World Cup ២០២២ នៅកាតា!

0

FIFA World Cup ពិតណាស់រៀងរាល់ ៤ឆ្នាំម្តង គ្រប់គ្នាច្បាស់ជា ទន្ទឹងរង់ចាំមើលបាល់សម្រាប់ការប្រកួតផ្លូវការដ៏អស្ចារ្យ ប្រកបដោយនិរន្តរភាព និងគុណភាពខ្ពស់។

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ដែលរៀបចំឡើងនៅប្រទេសកាតា បានចាប់ផ្ដើមហើយ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកានេះ ដោយប្រទេសម្ចាស់ផ្ទះបានប្រកួតចាញ់ក្រុមជម្រើសជាតិអេក្វាឌ័រ ក្នុងលទ្ធផល ២-០ ដែលអាចឲ្យក្រុមរបូតចេញពីវគ្គជម្រុះ។

ចំណែក ប្រភេទបាល់ទាត់ ដែលក្រុមទាំងពីរទាត់កាលពីយប់មិញ និងសម្រាប់ព្រឹត្តិការណ៍ World Cup ២០២២ ទាំងមូលគឺមានតម្លៃ ១៦៥ ដុល្លារក្នុងមួយបាល់ គ្រាប់ និងមានទម្ងន់ ៤៥០ ក្រាម ជាបាល់ដែលស្រាល និងមានល្បឿនលឿននៅលើអាកាស។

បាល់ទាត់សម្រាប់ព្រឹត្តិការណ៍ World Cup ២០២២ នេះមានឈ្មោះអារ៉ាប់ថា Al Rihla មានន័យថា “ការធ្វើដំណើរ”។ វាសំដៅដល់ការធ្វើដំណើររបស់ប្រទេសកាតា ទម្រាំក្លាយជាប្រទេសអារ៉ាប់ដំបូងគេ ដែលបានធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ World Cup នៅឆ្នាំនេះ ។

បាល់នេះ ផលិតឡើងដោយក្រុមហ៊ុន Adidas មានស្រទាប់រហូតទៅដល់ ២០ និងមានទង់ជាតិរបស់ប្រទេសកាតានៅលើបាល់នោះផងដែរ។ វាមានរូបចម្លាក់ចម្រុះពណ៌នៅលើផ្ទៃបាល់ពណ៌ស និងមានរូបសញ្ញា ៣ ជ្រុងដែលរំឭកដល់កប៉ាល់មួយគ្រឿងដែលមានប្រជាប្រិយភាពនៅក្នុងរដ្ឋឈូងសមុទ្រមួយនេះ។

គួររំលេឹថា FIFA World Cup ចាប់ផ្តើមផលិតបាល់ស្តង់ដាររបស់ខ្លួនជាមួយក្រុមហ៊ុន Adidas សម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ១៩៣០ ខណៈដែល អាហ្សង់ទីន និងអ៊ុយរុហ្គាយ ធ្វើជាម្ចាស់ផ្ទះដែលបង្ករភាពចម្រូងចម្រាស់យ៉ាងខ្លាំងក្នុងការជ្រើសរើសបាល់សម្រាប់ការប្រកួត។

សូមបញ្ជាក់ដែរថា ការប្រកួតបាល់ទាត់ World Cup ២០២២ ដែលធ្វើឡើងនៅទីក្រុងដូហា ប្រទេសកាតា បានចាប់ផ្ដើមកាលពីថ្ងៃទី២០ ខែវិច្ឆិកា ហើយការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ៕

Leave A Reply

Your email address will not be published.