មនុស្ស ១៦២នាក់បានស្លាប់ និងរងរបួសរាប់រយនាក់ក្នុងហេតុការរញ្ជួយដីនៅកោះ Java ឥណ្ឌូណេស៊ី!
ក្រុមអ្នកសង្គ្រោះឥណ្ឌូនេសុីបាននិយាយកាលពីថ្ងៃចន្ទថា មានការរញ្ជួយដីដ៏ខ្លាំងខ្លាមួយបានវាយប្រហារកោះ Java ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦២ នាក់ និងរាប់រយនាក់ផ្សេងទៀតរងរបួស ខណៈដែល ជនរងគ្រោះជាច្រើននាក់ទៀត កំពុងស្វែងរកអ្នកនៅរស់រានមានជីវិតដែលជាប់នៅក្រោមគំនរបាក់បែកចំពេលមានការរញ្ជួយជាបន្តបន្ទាប់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Kompas.com និង Detik.com បានរាយការណ៍ដោយដកស្រង់សម្តីអភិបាលខេត្ត West Java លោក Ridwan Kamil ថាមនុស្សជាង ១៣.០០០ នាក់ត្រូវបានជម្លៀសផ្លាស់ទីលំនៅផងដែរ។
យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បាននិយាយថា ការរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ ស្ថិតនៅកណ្តាលតំបន់ Cianjur ក្នុងខេត្តជ្វាខាងលិចភ្នំ ដែលមានជម្រៅ ១០km (៦.២ ម៉ាយ)។
ទីប្រជុំជន Cianjur មានចម្ងាយ ៧៥ គីឡូម៉ែត្រ (៣៥ ម៉ាយ) ភាគអាគ្នេយ៍នៃទីក្រុងហ្សាកាតា។ រូបភាពពីទូរទស្សន៍ Metro TV បានបង្ហាញរចនាសម្ព័ន្ធនៅ Cianjur បានកាត់បន្ថយស្ទើរតែទាំងស្រុងទៅជាកម្ទេចថ្ម។
ទោះជាយ៉ាងណា នៅមិនទាន់មានព័ត៌មានលម្អិតបន្ថែមណាមួយអំពីគ្រោះមហន្តរាយរញ្ជួយដីនេះនៅឡើយទេ ស្របពេលដែល នាក់ស្លាប់ និងអ្នករបួស នៅតែបន្តរកឃើញ៕