មីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំប្រមុខការពារជាតិអាស៊ាននៅកម្ពុជាឡើយ!

0
សារព័ត៌មានជប៉ុន NHK បានចុះផ្សាយថា រដ្ឋមន្ត្រីការពារជាតិដែលតែងតាំងដោយយោធាមីយ៉ាន់ម៉ាលោក Mya Tun Oo មិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំប្រមុខការពារជាតិអាស៊ាន ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធជាមួយនឹងសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសដទៃទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នោះទេ ។

កិច្ច​ប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ទី២៣ ខែវិច្ឆិកា នៅខេត្ត​សៀមរាប ខណៈរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងសមភាគីចិន លោក Wei Fenghe ក៏នឹងចូលរួមផងដែរ ។

ទន្ទឹមនោះ ប្រភព​ការទូត​អាស៊ានបាន​និយាយ​ថា អ្នក​ចូលរួម​មួយ​ចំនួន​មាន​ការ​ស្ទាក់ស្ទើរ​យ៉ាង​ខ្លាំង​ក្នុង​ការ​អង្គុយ​ជាមួយ​តំណាង​យោធា​មីយ៉ាន់ម៉ា ដោយសារតែប្រទេសនេះ​មាន​ភាព​ចលាចល ​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​មុន ហើយយោធា​នៅតែបន្ត​វាយប្រហារ​លើ​កងកម្លាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ។

ស្របពេលជាមួយគ្នានេះ មេដឹកនាំអាស៊ានក៏បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលលើកទី៤០ និងទី៤១ កាលពីដើមខែនេះ ដើម្បីពិនិត្យឡើងវិញនូវតំណាងរបស់មីយ៉ាន់ម៉ានៅគ្រប់កម្រិតនៃកិច្ចជុំរបស់ខ្លួនផងដែរ ខណៈកន្លងមកសមាជិកនៃយោធាមីយ៉ាន់ម៉ា ត្រូវបានរារាំងរួចទៅហើយពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ៕

Leave A Reply

Your email address will not be published.