ទីក្រុងមូស្គូប្រកាសអាសន្ន ក្រោយតំបន់គ្រីមៀរងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន!

0

 

អភិបាលក្រុង Sevastopol ដែលដំឡើងដោយរុស្ស៊ីនៅ Crimean បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ពីរគ្រឿង ដែលមានគោលដៅវាយលុកលើរោងចក្រអគ្គិសនី និងកំដៅមួយនៅក្នុងស្រុក Balaklava ។

លោកអភិបាល Mykhaylo Razvozhayev បាននិយាយថា យន្តហោះគ្មានមនុស្សបើកពីរគ្រឿងត្រូវបានបាញ់ទម្លាក់ ខណៈដែលពួកគេបានចូលទៅជិតរោងចក្រនៅជិត Sevastopol នៅល្ងាចថ្ងៃទី ២២ ខែវិច្ឆិកា។

លោកបាននិយាយនៅលើ Telegram ថា កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ក៏ត្រូវបានរងការវាយប្រហារដាច់ដោយឡែកពីគ្នា ដោយយន្តហោះគ្មានមនុស្សបើកចំនួនបី លើដែនទឹកនៃឧបទ្វីបគ្រីមៀ កាលពីថ្ងៃទី 22 ខែវិច្ឆិកា ប៉ុន្តែលោកមិនបានបង្ហាញថា មានការខូចខាតណាមួយត្រូវបានបង្កឡើងនោះទេ។

ទោះជាយ៉ាងណា លោក Rozvozhaev ដែលបានស្តីបន្ទោសយោធាអ៊ុយក្រែនចំពោះការវាយប្រហារនេះ ដោយថា “ឥឡូវនេះទីក្រុងមានភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំង និងសេវាកម្មទាំងអស់កំពុងប្រុងប្រយ័ត្នខ្ពស់”។ 

យ៉ាងណាក្តី យោធាអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់របស់លោក Razvozhayev ទេ។

កងកម្លាំងអ៊ុយក្រែនបាននឹងកំពុងជំរុញការវាយលុកមួយនៅភាគខាងត្បូងនៃប្រទេស ហើយកាលពីដើមខែនេះ បានដណ្តើមយកមកវិញនូវទីក្រុង Kherson ដែលជារដ្ឋធានីនៃតំបន់ជាប់ព្រំដែនឧបទ្វីបនេះ។

ប្រធានាធិបតី Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃទី 22 ខែវិច្ឆិកានៅក្នុងសុន្ទរកថាទៅកាន់អ្នកនយោបាយក្រុងបារាំងថា យោធាអ៊ុយក្រែនបានរំដោះលំនៅដ្ឋានជាង 1,800 ពីការកាន់កាប់របស់រុស្ស៊ីមកទល់ពេលនេះ ហើយនៅតែត្រូវរំដោះប្រហែល 2,000 បន្ថែមទៀត៕

Leave A Reply

Your email address will not be published.