សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមន្ត្រីអ៊ីរ៉ង់ចំពេលមានការបង្ក្រាបលើការតវ៉ា!
សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីសន្តិសុខអ៊ីរ៉ង់បីនាក់ចំពេលមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបក្រុមបាតុករនៅក្នុងតំបន់ភាគច្រើននៃប្រទេសឃឺដ។
នៅក្នុងការចេញផ្សាយព័ត៌មានកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចោទប្រកាន់មន្ត្រីបីរូបគឺលោក Hassan Asgari, Alireza Moradi និង Mohammad Taghi Osanloo អំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ដែលថាអាជ្ញាធរអ៊ីរ៉ង់កំពុងបង្កើនអំពើហិង្សាលើក្រុមបាតុករដោយសន្តិវិធី។ «ការរំលោភសិទ្ធិមនុស្សដែលធ្វើឡើងដោយរដ្ឋាភិបាលអ៊ីរ៉ង់មកលើប្រជាជនខ្លួនឯងគឺគ្មានលទ្ធផលល្អនោះទេ»។
គួរជម្រាបថា ការដាក់ទណ្ឌកម្មនេះ កើតឡើងនៅពេលដែលការតវ៉ានៅតែបន្តធ្វើឱ្យប្រទេសអ៊ីរ៉ង់ផ្ទុះឡើងដោយការស្លាប់របស់ នង Mahsa Amini អាយុ ២២ ឆ្នាំ ជាស្ត្រីជនជាតិអ៊ីរ៉ង់ដើមកំណើតឃឺដ ដែលបានស្លាប់បន្ទាប់ពីត្រូវបានឃុំខ្លួនដោយប៉ូលិសសីលធម៌ប្រទេសក្នុងខែកញ្ញា។
សកម្មជនសិទ្ធិមនុស្សក្នុងប្រទេសអ៊ីរ៉ង់ ដែលជាក្រុមឃ្លាំមើលការតវ៉ា បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤២៦ នាក់ត្រូវបានសម្លាប់ និងជាង ១៧,៤០០ នាក់ត្រូវបានចាប់ខ្លួន ខណៈដែលរដ្ឋាភិបាលអ៊ីរ៉ង់បានបងកើនការទប់ស្កាត់ដោយហិង្សាកាន់តែអាក្រក់។
គួររំលេឹថា កន្លងមក សហរដ្ឋអាមេរិកធ្លាប់បានដាក់ទណ្ឌកម្មលើសមាជិកនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ មេដឹកនាំ IRGC ឆ្មាំគុក សមាជិកនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ និងអ្នកដទៃទៀតផងដែរ។ ទណ្ឌកម្មបានបង្កកទ្រព្យសម្បត្តិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលកាន់កាប់ដោយបុគ្គលនោះ ហើយជាទូទៅរារាំងប្រជាជននៅក្នុងសហរដ្ឋអាមេរិកពីការចូលរួមក្នុងការដោះស្រាយពាណិជ្ជកម្មជាមួយពួកគេ៕