ស្លាប់ម្នាក់ និង​​របួសជាច្រើននាក់​បន្ទាប់ពី​ការ​បំផ្ទុះ​ពីរ​កន្លែងនៅ​ក្រុង​ហ្សេរុយសាឡឹមអ៊ីស្រាអែល!

0

ប៉ូលីសអ៊ីស្រាអែលបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង១២នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះពីរដាច់ដោយឡែកពីគ្នា នៅថ្ងៃពុធ(ម៉ោងក្នុងស្រុក)កក្រើកទីក្រុងហ្សេរុយសាឡឹម ដែលត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​ការ​វាយ​ប្រហារ​របស់​ប៉ាឡេស្ទីន។

ការផ្ទុះលើកដំបូងបានកើតឡើងនៅម៉ោងប្រហែល 7 ព្រឹក (04:00 GMT) នៅជិតស្ថានីយ៍រថយន្តក្រុងរបស់អ៊ីស្រាអែល តាមបណ្តោយផ្លូវហាយវេមួយនៅលើច្រកចូលភាគខាងលិចចូលទៅក្នុងក្រុងហ្សេរុយសាឡឹម ដែលជាធម្មតាពោរពេញទៅដោយអ្នកដំណើរ។

ដោយឡែក ការ​ផ្ទុះ​លើក​ទី​ពីរ​ដែល​ក្រុម​មន្ត្រី​បាន​ពណ៌នា​ថា​ជា​ការ​គ្រប់គ្រង​បាន​កើត​ឡើង​មិន​ដល់​កន្លះ​ម៉ោង​ក្រោយ​មក​នៅ​ចំណុច​ប្រសព្វ​ Ramot ក្នុង​ភាគ​ខាងជើង​ក្រុង​ហ្សេរុយសាឡឹម។

បន្ទាប់ពីពីការផ្ទុះ អាជ្ញាធរអ៊ីស្រាអែលបានបិទផ្លូវសំខាន់ៗ និងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅផ្នែកខាងកើត និងខាងលិចនៃក្រុងហ្សេរុយសាឡឹម ខណៈដែលពួកគេធ្វើការស៊ើបអង្កេតលើការផ្ទុះ និងស្វែងរកជនសង្ស័យ។

ជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលក៏បានប្រកាសបិទប៉ុស្តិ៍ត្រួតពិនិត្យសំខាន់ៗចំនួនពីរនៅក្នុងតំបន់ Jenin គឺ Jalameh និង Salemផងដែរ។

គួរជម្រាបថា ការផ្ទុះនេះ បានកើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្មេងជំទង់ជនជាតិប៉ាឡេស្ទីនអាយុ 16 ឆ្នាំម្នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅក្នុងទីក្រុង Nablus ដែលកាន់កាប់នៅ West Bank នេះបើយោងតាមមន្ត្រីប៉ាឡេស្ទីន។

ទោះជាយ៉ាងណា ក្រុមហាម៉ាស់ ដែលជាក្រុមប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប ដែលឡោមព័ទ្ធដោយអ៊ីស្រាអែល បានសរសើរការវាយប្រហារនេះ ដោយហៅវាថាជាប្រតិបត្តិការវីរភាព៕

Leave A Reply

Your email address will not be published.