ទួរគី ចាប់ផ្តើមប្រតិបត្តិការយោធាលើដីស៊ីរីដើម្បីប្រឆាំងនឹងភេរវករ!

0

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បាននិយាយថា ប្រតិបត្តិការផ្លូវអាកាសរបស់យោងធាទួរគី នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដើម្បីបោសសម្អាតតំបន់ភេរវករគឺ “គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ” ដោយបន្ថែមថា ប្រទេសនេះនឹងចាប់ផ្តើមប្រតិបត្តិការយោធាជើងគោកនៅក្នុងប្រទេសស៊ីរី “នៅពេលដែលងាយស្រួល” ជាងនេះ។

លោក Erdogan បានប្រាប់កិច្ចប្រជុំក្រុម Justice and Development (AK) Party នៅរដ្ឋធានី Ankara ថា”
ប្រតិបត្តិការរបស់យើងជាមួយយន្តហោះ កាំភ្លើងធំ និង UCAVs (យន្តហោះចម្បាំងគ្មានមនុស្សបើក) គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ” ។

នៅព្រឹកថ្ងៃអាទិត្យ Türkiye បានចាប់ផ្តើមប្រតិបត្តិការ Claw-Sword ដែលជាយុទ្ធនាការតាមអាកាសឆ្លងព្រំដែនប្រឆាំងនឹងក្រុមភេរវករ YPG/PKK ដែលមានការលាក់ខ្លួនខុសច្បាប់ឆ្លងកាត់ព្រំដែនអ៊ីរ៉ាក់ និងស៊ីរី ដែលពួកគេមានគម្រោងវាយប្រហារលើដីទួរគី។

គួរជម្រាបថា ប្រតិបត្តិការផ្លូវអាកាសរបស់ប្រទេសទួរគី បានធ្វើឡើងបន្ទាប់ពីការវាយប្រហារភេរវកម្ម YPG/PKK កាលពីថ្ងៃទី 13 ខែវិច្ឆិកា នៅលើវិថី Istiklal Avenue ដ៏មានហ្វូងមនុស្សក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលបានសម្លាប់មនុស្ស 6 នាក់ និង 81 នាក់រងរបួស។

លោក Erdogan បាននិយាយថា Türkiye មានអំណាចក្នុងការចាប់ និងដាក់ទោសពួកភេរវករក្នុង ឬក្រៅព្រំដែនដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារប្រឆាំងនឹងទួរគី ហើយបានសង្កត់ធ្ងន់ថាទីក្រុងអង់ការ៉ាមានការតាំងចិត្តច្រើនជាងពេលណាទាំងអស់ក្នុងការធានាព្រំដែនភាគខាងត្បូងរបស់ខ្លួន។

លោកបានបន្ថែមថា រដ្ឋបាលអ៊ីរ៉ាក់ និងស៊ីរីមិនគួរមានអារម្មណ៍មិនសប្បាយចិត្តជាមួយប្រតិបត្តិការនេះទេ ព្រោះគោលបំណងតែមួយគត់របស់ទួរគី គឺការពារសន្តិសុខរបស់ប្រទេសខ្លួន ក៏ដូចជាប្រជាជននៃប្រទេសជិតខាង៕

Leave A Reply

Your email address will not be published.