ទីតាំងល្បែងបញ្ជល់មាន់ នៅចំណុចបុរីជ័យជំនះស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣សង្ស័យជាឆ្នាំងបាយរបស់លោក ឯម ភារី !

0

(ភ្នំពេញ) កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឪ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខាងតែបាន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង។

ជាក់ស្តែងខណះនេះ លោក ឯម ភារី មេប៉ុស៌្ត ស្ទឹងមានជ័យ៣ ទំងកំពុងតែនផ្គើននិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងពេញបន្ទុក ហើយក្នុងការមិនអនុវត្តន៌តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា។

ទីតាំងបនល្បែងបញ្ជល់មាន់ នៅចំនុច បុរីជ័យជំនះ ស្ថិតនៅក្នុងភូមិតំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែបើកដំណើរការយ៉ាងរលូន ដែលមានម្ចាស់ទីតាំងឈ្មោះ(តាវែង) ជាអ្នកបើកលេងយ៉ាងសប្បាយអឺងកង ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយ ពិសេសថែមទាំងផ្គើននិង បទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខថ្នាក់ដឹកនាំ បានចេញបទបញ្ជាក្តៅៗហុយ កាលពីពេលកន្លងទៅនេះ 

មហាជនបានលើកឡើងថា ករណីលោក ឯម ភារី បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តន៌តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់និងបង្ក្រាបល្បែងជល់មាន់ខាងលើនេះសង្ស័យ លោក ឯម ភារី  អាចនិងត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់បនល្បែងឈ្មោះ(តាវែង)អស់ហើយមើលទៅទើបបានជារក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌តាមបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។

មហាជនបានសំណូមពរដល់ លោក អ៊ុក ប៊ុននីន អធិការខណ្ឌមានជ័យ សូមមេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ ទីតាំងបនល្បែងខាងលើនេះអោយខាងតែបាន  ដែលពួកគេ កំពុងតែផ្គើន និងមិនអនុវត្តន៌តាម បទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។

ពាក់ព័ន្ធនិងករណីនេះ ភ្ងាក់ងារយើងមិនទាន់អាចសុំការបកស្រាយ ពីភាគីពាក់ព័ន្ធណាបាននោះទេ ពិសេសលោក ឯម ភារី ដោយសារពុំទាន់មានលេខទូរស័ព្ទទំនាក់ទំនង អង្គភាពយើងខ្ញុំរងចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ៕

Leave A Reply

Your email address will not be published.